នាង យូការី នីស៊ីអូ ត្រៀមរៀបការ Trackback

អ្នកអានព័ត៌មាន ទូរទស្សន៍ NTV របស់ជប៉ុន នាងយូការី នីស៊ីអូ ទើបតែភ្ជាប់ពាក្យរួចថ្មីៗនិងត្រៀមរៀបការការនៅក្នុងខែកញ្ញា នេះតែម្ដង។
ប្រភពដែលទាក់ទង ជាមួយបណ្ដាញទូរទស្សន៍នេះ បាននិយាយថា នីស៊ីអូ នឹងប្រកាសថ្ងៃរៀបការជាផ្លូវការនៅចុងខែកញ្ញានេះ។ អនាគតស្វាមីរបស់នាងគឺជាបុរសអាយុចាស់ជាងនាងចំនួន៣ឆ្នាំ និងជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយដែលមាន មុខតំណែងជាអ្នកធ្វើផែនការពាណិជ្ជកម្ម។ កាលពីថ្ងៃច័ន្ទម្សិលមិញ កាសែតខ្នាតតូចមួយបានរាយការណ៍ថា អ្នកអានព័ត៌មានរូបនេះនឹងរៀបចំពិធីរៀបការរបស់ខ្លួននៅក្នុងកោះ ហាវ៉ៃ។
នាង នីស៊ីអូ ដែលមានវ័យ៣៣ឆ្នាំរូបនេះ បានធ្វើអ្នកអានមាតិកានៃកម្មវិធីទូរទស្សន៍ ក៏ដូចជាអ្នកអានព័ត៌មាន ចាប់តាំងពីឆ្នាំ២០០១មកម្ល៉េះ ហើយថ្មីៗនេះកំពុងផលិតនិងពិធីករកម្មវិធី “Zoom In!! SUPER” ហើយនាងក៏ធ្លាប់ជា ពិធីករនៅក្នុងកម្មវិធី “24 Hour Television” ប្រចាំឆ្នាំ អស់រយៈពេល៦ឆ្នាំចុងក្រោយផងដែរ៕
បកប្រែ៖ ចេង វណ្ណា










