MiniMovie 2012ជ្រើសរើសវីដេអូ Top 12 រួចរាល់ហើយ! Trackback
មកដល់ថ្ងៃនេះ កម្មវិធី MiniMovie 2012 បានធ្វើការជ្រើសរើសវីដេអូឃ្លិបទាំង ១២ រួចរាល់ហើយ បន្ទាប់ពីបានទទួលវីដេអូឃ្លិបយ៉ាងច្រើនពីសំណាក់អ្នកចូលរួម។
តាមការឲ្យដឹងរបស់ក្រុមការងារនៃកម្មវិធី MiniMovie 2012 បានឲ្យដឹងថា វីដេអូដែលបានជ្រើសរើសរួចជាស្រេចទាំង ១២ នោះនឹងត្រូវបង្ហោះនៅលើ Platform ថ្មីមួយ ដែលរចនាដោយក្រុមការងាររបស់ខ្លួន។ ដូច្នេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ Platform របស់ MiniMovie 2012 នឹងអាចដំណើរការណ៍បាន។ នៅពេលនោះ ប្រិយមិត្តនឹងអាចធ្វើការបោះឆ្នោតគាំទ្រវីដេអូដែលខ្លួនពេញចិត្តបាន។

រង្វាន់សម្រាប់កម្មវិធី MiniMovie 2012 គឺទឹកប្រាក់ ៣០០០ ដុល្លារ ១ រង្វាន់។
ដូច្នេះកុំភ្លេចចូលរួមបោះឆ្នោតដល់វីដេអូដែលអ្នកពេញចិត្តណា!












