Ultrabook NECស្រាលជាងគេលើលោក Trackback
ថ្មីៗនេះក្រុមហ៊ុន NEC នៅជប៉ុនបានប្រកាស ultrabook ស៊េរីថ្មីមួយប្រភេទមានទម្ងន់ស្រាល ៨៧៥ក្រាម និងមានរាងស្ដើងត្រឹមតែ ១៤,៩ម.ម ដែលខ្លួនអះអាងថាលក្ខណៈសម្បត្តិទាំងពីរយ៉ាងនេះបានបំបែកឯកត្តកម្មជា Ultrabook ស្រាលជាងគេលើលោកមានឈ្មោះថា LaVie Z។
ដើម្បីផលិតបាន ultrabook ដ៏ស្ដើងនេះ ក្រុមហ៊ុនបានប្រើសារធាតុលីស្យូម និង ម៉ាញ៉េស្យូមផ្សំគ្នាដើម្បីបង្កើត។ លក្ខណៈសម្បត្តិរបស់ LaVie Z រួមមាន៖ មានអេក្រង់ទំហំ ១៣អ៊ីញ, CPU និង SSD មានពីរជម្រើស គឺ Core i7-3517U Intel Ivy Bridge ហើយមាន SSD អាចផ្ទុកទិន្នន័យទំហំ 256GB និង Core i5-3317U Intel Ivy Bridge ជាមួយ SSD ទំហំ 120GB។ ជម្រើសទាំងពីរខាងលើប្រើ RAM ទំហំ 4GB ដូចគ្នា ហើយបំពាក់បច្ចេកវិទ្យា Wi-Fi និង Bluetooth ដូចគ្នាផងដែរ។ មានរន្ធ USB 3.0, រន្ធ SDXC, រន្ធ HDMI, ថ្មប្រើកាន់បាន ៨ម៉ោង។
ultrabook ដ៏ស្រាលនេះ មិនទាន់ចេញលក់នៅឡើយទេ ក៏ប៉ុន្តែបើតាមលក្ខណៈសម្បត្តិខាងលើអាចនឹងលក់ក្នុងតម្លៃ ១ ៦០០ដុល្លារសម្រាប់ CPU Intel Core i5-3317U ហើយសម្រាប់ Intel Core i7-3517U មានតម្លៃលើសនេះ ប្រហែលឡើងដល់ ១ ៩៨០ដុល្លារអាមេរិក ដែលនឹងចេញលក់ដំបូងនៅប្រទេសជប៉ុនមុនគេ។









យ៉ាងម៉េចដែរ ultrabook ស្រាលអញ្ចឹង? តើប្រិយមិត្តមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះ LaVie Z ខាងលើនេះ?
ប្រែសម្រួល៖ ឈុន ហួរ
ប្រភពនិងរូបភាព៖ www.geeky-gadgets.com, newstechdaily.com












