មួយគ្រួសារជិះកង់ចម្ងាយ៤៥០០ គីឡូម៉ែត្រ Trackback
គ្រួសារលោក Chang Sheng-kai ជាជនជាតិតៃវ៉ាន់ រួមជាមួយឪពុករបស់លោកឈ្មោះ Chang Han-zhang និង កូនប្រុសបង្កើតឈ្មោះ Chang Jia-hao នាំគ្នាជិះកង់ក្នុងរយៈចំងាយ ៤៥០០ គីឡូម៉ែត្រ ដោយឆ្លងកាតទឹកដីមហាយក្សចិន ដោយចាប់ផ្ដើមពីផ្លូវខាងកើតក្រុង Fuzhou ភាគខាងកើតប្រទេសចិនកាលពីថ្ងៃចន្ទទី២ កក្កដា ថ្មីៗនេះ។
បើតាម China daily បានសរសេរថា គ្រួសារមួយនេះត្រូវចំណាយពេល ២៨ ថ្ងៃដោយត្រូវជិះឆ្លងកាត់ ១១ ខេត្តនៃប្រទេសចិន និង ទីក្រុងសំខាន់ៗ មួយចំនួនដូចជា Zhejiang, Shanghai, Jiangsu and Beijing ពោលគឺចាប់ពីភាគខាងកើតខេត្ត Fujian ឆ្ពោះទៅកាន់ភាគទិសឦសាននៃប្រទេស។ ប្រភពដដែលមិនបានបញ្ជាក់ពីគោលបំណងនៃការជិះកង់រយៈចម្ងាយឆ្ងាយរបស់ក្រុមគ្រួសារមួយនេះទេ។

Chang Jia-hao(ខាងឆ្វេង) ,Chang Sheng-kai(កណ្ដាល), Chang Han-zhang (ខាងស្ដាំ)



អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ chinadaily











