ថ្មីៗ​នេះ នារីៗ​នៅ​តាម​ប្រទេស​ជប៉ុន ​ចិន រុស្ស៊ី និង​លោក​ខាង​លិច កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ចំពោះ​ការ​កែ​សម្ផស្ស​ខ្លួន​ ឲ្យ​មើល​ទៅ​ហាក់​ដូច​ជា​កូន​ក្រមុំ​តុក្កតា 3D អីចឹង។ Sabay ក៏​ធ្លាប់​ចុះ​ផ្សាយ​ពី​ព័ត៌មាន​នេះ​ផង​ដែរ។ សូម​ចុច​​ត្រង់​នេះ មើល​កូន​ក្រមុំ​ជនជាតិ​អាមេរិក ជនជាតិ​ចិន និង​រុស្ស៊ី

នាង KotaKoti ជន​ជាតិ​អាមេរិក

នាង Wang-Jiayun ជនជាតិ​ចិន

Valeria-Lukyanova ជនជាតិ​រុស្ស៊ី

នាង Tina Leopard ជនជាតិ​ចិន ចង្កា​ស្រួច

ឥឡូវ​នេះ ប្រពៃណី​មួយ​នេះ​បាន​រាតត្បាត​ដល់​ប្រទេស​អ៊ុយក្រែន​ហើយ ដែល​មាន​នារី​ម្នាក់​ព្យាយាម​កែ​មុខ​មាត់​ខ្លួន​ឲ្យ​ដូច​កូន​ក្រមុំ​តុក្កតា 3D របស់​ជប៉ុន​សុទ្ធសាធ សូម្បី​​តែ​ឈ្មោះ ​ក៏​នារី​ម្នាក់​នោះ​​​ដាក់​ឈ្មោះ​តាម​ជប៉ុន​ដែរ (Fukkacumi)។

នាង Anastasiya វ័យ ១៩​ឆ្នាំ ត្រូវ​សារព័ត៌មាន​ជាតិ​អ៊ុយក្រែន ​នាំ​គ្នា​ហៅ​នាង​ថា​ ជា​កូន​ក្រមុំ​តុក្កតា​សុទ្ធ​សាធ បន្ទាប់​ពី​នាង​បាន​បង្ហោះ​រូបថត​ក្នុង​បណ្ដាញ​សង្គម និង​បង្ហាញ​មុខ​ក្នុង​បទ​សម្ភាសន៍​ទូរទស្សន៍​អ៊ុយក្រែន។ Anastasiya (ឈ្មោះ​ជប៉ុន Fukkacumi) មាន​កម្ពស់ ១,៥៨ ម៉ែត្រ និង​ទម្ងន់ ៣៩ គីឡូក្រាម នៅ​ទីក្រុង Odessa ប្រទេស​អ៊ុយក្រែន បង្ហើប​ប្រាប់​ថា នាង​ចង់​បន្ថយ​ទម្ងន់ ១ គីឡូក្រាម​ទៀត ដើម្បី​ឲ្យ​ដូច​តួអង្គ​តុក្កតា​ជប៉ុន​បេះបិទ។ នាង​ក្រោក​ពី​ដំណេក​ម៉ោង ៥ ព្រឹក​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទៅ​ធ្វើ​ការ​ឲ្យ​ទាន់​ពេល​នៅ​ម៉ោង ៩ ព្រឹក ដោយសារ​នាង​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ផាត់​មុខ​ឲ្យ​ដូច​តុក្កតា។ ជាក់ស្ដែង នាង​ប្រើ​ពេល ៣០ នាទី ដើម្បី​ផាត់​ភ្នែក​នាង​ម្ខាង។

មើល​បន្តិច​មើល៍ ដូច​តុក្កតា និង​ស្អាត​ប៉ុណ្ណា​ដែរ?


ប្រែ​សម្រួល៖ សុផាត
ប្រភព និង​រូបភាព៖ Odditycentral