មនុស្សស្រី មុខដូចកូនក្រមុំតុក្កតា 3D! Trackback
ថ្មីៗនេះ នារីៗនៅតាមប្រទេសជប៉ុន ចិន រុស្ស៊ី និងលោកខាងលិច កំពុងពេញនិយមយ៉ាងខ្លាំងចំពោះការកែសម្ផស្សខ្លួន ឲ្យមើលទៅហាក់ដូចជាកូនក្រមុំតុក្កតា 3D អីចឹង។ Sabay ក៏ធ្លាប់ចុះផ្សាយពីព័ត៌មាននេះផងដែរ។ សូមចុចត្រង់នេះ មើលកូនក្រមុំជនជាតិអាមេរិក ជនជាតិចិន និងរុស្ស៊ី។

នាង KotaKoti ជនជាតិអាមេរិក

នាង Wang-Jiayun ជនជាតិចិន

Valeria-Lukyanova ជនជាតិរុស្ស៊ី

នាង Tina Leopard ជនជាតិចិន ចង្កាស្រួច
ឥឡូវនេះ ប្រពៃណីមួយនេះបានរាតត្បាតដល់ប្រទេសអ៊ុយក្រែនហើយ ដែលមាននារីម្នាក់ព្យាយាមកែមុខមាត់ខ្លួនឲ្យដូចកូនក្រមុំតុក្កតា 3D របស់ជប៉ុនសុទ្ធសាធ សូម្បីតែឈ្មោះ ក៏នារីម្នាក់នោះដាក់ឈ្មោះតាមជប៉ុនដែរ (Fukkacumi)។
នាង Anastasiya វ័យ ១៩ឆ្នាំ ត្រូវសារព័ត៌មានជាតិអ៊ុយក្រែន នាំគ្នាហៅនាងថា ជាកូនក្រមុំតុក្កតាសុទ្ធសាធ បន្ទាប់ពីនាងបានបង្ហោះរូបថតក្នុងបណ្ដាញសង្គម និងបង្ហាញមុខក្នុងបទសម្ភាសន៍ទូរទស្សន៍អ៊ុយក្រែន។ Anastasiya (ឈ្មោះជប៉ុន Fukkacumi) មានកម្ពស់ ១,៥៨ ម៉ែត្រ និងទម្ងន់ ៣៩ គីឡូក្រាម នៅទីក្រុង Odessa ប្រទេសអ៊ុយក្រែន បង្ហើបប្រាប់ថា នាងចង់បន្ថយទម្ងន់ ១ គីឡូក្រាមទៀត ដើម្បីឲ្យដូចតួអង្គតុក្កតាជប៉ុនបេះបិទ។ នាងក្រោកពីដំណេកម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទៅធ្វើការឲ្យទាន់ពេលនៅម៉ោង ៩ ព្រឹក ដោយសារនាងត្រូវចំណាយពេលរាប់ម៉ោងដើម្បីផាត់មុខឲ្យដូចតុក្កតា។ ជាក់ស្ដែង នាងប្រើពេល ៣០ នាទី ដើម្បីផាត់ភ្នែកនាងម្ខាង។
មើលបន្តិចមើល៍ ដូចតុក្កតា និងស្អាតប៉ុណ្ណាដែរ?

















ប្រែសម្រួល៖ សុផាត
ប្រភព និងរូបភាព៖ Odditycentral











