ប្រយុទ្ធគ្នាដណ្ដើមកំណប់ក្នុង សួនលោហិត! Trackback
ស្របពេលដែល ម៉ុងហ្គោល បើកការប្រយុទ្ធដ៏កាចសាហាវ ដើម្បីទទួលបានសត្វកណ្ដូបក្រហមលើទឹកដី Shangri-La នោះ ម៉ុងហ្គោល នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត ដែលតម្រូវឲ្យតួអង្គទាំងអស់ប្រយុទ្ធគ្នា ដើម្បីទទួលបានកំណប់ជាច្រើននៅ Royal Garden។ ធ្វើម៉េចទើបអាចទទួលបានកំណប់នេះបាន ?
ជំហានផ្សងព្រេងក្នុងតំបន់នេះ គឺមានពេលវេលាកំណត់ ចំណែកឯរង្វាន់ គិតទៅតាម Honor នៃតួអង្គណា ដែលកម្ចាត់តួអង្គផ្សេងៗបានច្រើនជាងគេ។ Honor នៅ Royal Garden នេះ ត្រូវបានគុណនឹង ៣ បើធៀបទៅនឹងផែនទីផ្សេងៗទៀតលើទឹកដីអាថ៌កំបាំង ម៉ុងហ្គោល។ ដូច្នេះ ដើម្បីក្លាយខ្លួនជាម្ចាស់កំណប់នៅ Royal Garden នេះ តួអង្គទាំងអស់ត្រូវបញ្ចេញសមត្ថភាពប្រយុទ្ធគ្នាទៅវិញទៅមក ហើយអ្នកដែលខ្លាំងជាងគេនឹងក្លាយជាម្ចាស់កំណប់នេះ។

Royal Garden ជាតំបន់មួយដែលត្រូវបានរាជវង្សជាច្រើនជំនាន់ បានកប់កំណប់ទុកអស់រយៈពេលរាប់លានឆ្នាំមកហើយ ។ អ្នកក្លាហានរាប់រយនាក់ ព្យាយាមស្វែងរកកំណប់មហាសាលនេះ ដើម្បីបង្កើតឥទ្ធិពល និងអានុភាពផ្ទាល់ខ្លួន ប៉ុន្តែដំណើរឆ្ពោះទៅកាន់តំបន់នេះ ពិតជាមិនស្រួលដូចជាការគិតនោះឡើយ ។ មានតែក្បាច់គុន និងយុទ្ធសិល្បរបស់តួអង្គគ្រប់រូបក្នុង ម៉ុងហ្គោល នោះទេ ដែលអាចដោះស្រាយការបញ្ហានេះបាន ៕
បង្ហាញអានុភាពរបស់អ្នក ដើម្បីទទួលកំណប់មហាសាលដែលបានលាក់ទុករាប់រយឆ្នាំក្នុង Royal Garden !
អត្ថបទ៖ តុង











