Sony ចេញកាស X ដើម្បីផ្ដួលកាស Beats Trackback
ថ្មីៗនេះ Sony និងលោក Simon Cowell គណៈកម្មការកម្មវិធីប្រឡងចម្រៀង The X Factor និងជាអតីតគណៈកម្មការ American Idol បានចាប់ដៃគ្នាបង្កើតកាសស្ដាប់ត្រចៀកស៊េរីថ្មីមួយដែលមានឈ្មោះថា Sony X Headphones ដើម្បីប្រកួតប្រជែងជាមួយកាស Beats ដែលកំពុងទទួលបានភាពជោគជ័យនិងដាក់លក់ពាសពេញពិភពលោក។

កាស X នេះបានរចនាឡើងជាមួយនឹងរូបរាងដែលអាចបត់បានស្រដៀងកាស Beats និងភ្ជាប់មកជាមួយខ្សែកាសដែលអាចដោះចេញចូលបានរួមជាមួយខ្សែពីរប្រភេទដែលបំពេញមុខងារផ្សេងគ្នាដូចជា៖ ខ្សែត្រង់សម្រាប់ស្ដាប់បទចម្រៀង ចំណែកខ្សែមួយបានភ្ជាប់មកជាមួយប៊ូតុងបញ្ជាបីនិងរន្ធ microphone មួយដែលអាចប្រើជាមួយផលិតផលរបស់ Apple ដូចជា iPhone និងឧបករណ៍ជាច្រើនទៀតដែលប្រើរន្ធកាស 3,៥មម។


ប្រភពបានបញ្ជាក់ថា កាសដដែលនេះនឹងបង្ហាញខ្លួននៅលើទីផ្សារនាចុងខែនេះជាមួយនឹងតម្លៃ ២៩៩ដុល្លារ អាមេរិករួមជាមួយនឹងការដាក់បង្ហាញជូនអតិថិជនមុនក្នុងកម្មវិធី The X Factor ក្នុងពេលឆាប់ៗនេះផងដែរ។
តើប្រិយមិត្តយល់ថា រូបរាងកាស X នេះអាចទៅរួចជាមួយកាស Beats ដែរឬទេ?
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភពនិងរូបភាព៖ cnet











