Microsoft បម្រុងចែក Surface ឲ្យបុគ្គលិករបស់ខ្លួន! Trackback
ដោយយោងតាមរបាយការណ៍ របស់ GeekWire ពីពេលថ្មីៗនេះបានឲ្យដឹងថា Microsoft ទើបប្រកាសផ្សាយដំណឹងដល់បុគ្គលិកធ្វើការពេញម៉ោងរបស់ខ្លួនថា ម្នាក់ៗនឹងទទួលបាន tablet ចេញថ្មី “Surface” និង smartphone ដែលដំណើរការប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួន “Windows Phone 8” ដោយឥតគិតថ្លៃ

របាយការណ៍ខាងលើនេះ បានបន្ថែមថា Microsoft ធ្វើបែបនេះ ដោយហេតុចង់ឲ្យរង្វង់ការងាររបស់បុគ្គលិកមានភាពជឿនលឿនឈានទៅមុខ ផ្លាស់ប្ដូរមុខមាត់ទៅចាប់យកបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ និងដើម្បីឲ្យប្រាកដថារាល់បុគ្គលិក upgrade ទៅលើម៉ាស៊ីនដំណើរការ Windows 8។
Microsoft បានចាប់ផ្ដើម upgrade device របស់ខ្លួនឲ្យដំណើរការប្រព័ន្ធថ្មី Windows 8 ជាបណ្ដើរៗ ជាមួយគម្រោងចាត់ចែង Surface នឹង device ដំណើរការដោយ Windows Phone 8 ផ្ដល់ឲ្យបុគ្គលិកនៅប៉ុន្មានសប្ដាហ៍ឆាប់ៗខាងមុខនេះហើយ។ កន្លងមកក្រុមហ៊ុន Software លំដាប់ពិភពលោកមួយនេះ ធ្លាប់បានចែកជូន device ដែលដំណើរការ Windows Phone 7 ដល់បុគ្គលិករហូតជាង ៩ម៉ឺននាក់ហើយ។
បន្តតាមដានអត្ថបទដទៃទៀត សូមចុចត្រង់ ព័ត៌មានបច្ចេកវិទ្យា…
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព៖ www.bgr.com











