ទោះបី​ជាការ​​ប្រកួតបាល់​ទាត់​​ បាន​ចប់​តាំង​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​​ក្តី​ Sabay សូម​​បង្ហាញ​ពី​រូបភាព​ផ្សេងៗ នៃ​ការ​ប្រកួត​​ក្នុង វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​កាល​នោះ ក្រុម​ចំណូល​ថ្មី​​ ចម្ការ​កៅស៊ូ​បឹងកេត បាន​យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​រង​ឆ្នាំ​ចាស់ ណាហ្គាខប ​ក្នុង​លទ្ធផល ៣–១។ ក្នុង​រដូវ​កាល​ឆ្នាំ​នេះ គេ​សង្គេត​ឃើញ​ថា ក្រៅ​ពីទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​​MCL២០១២ កីឡាករ ឬ​គ្រួបង្វឹក​ក្នុង​ក្រុម​បឹង​កេត​ ទទួល​បាន​ពាន​រង្វាន់​អ្នកចាំទី​ល្អ,​ គ្រូ​បង្វឹក​ល្អ, កីឡាករ​ល្អ​, និង​អ្នក​ស៊ុត​ចូល​ទី​ច្រើន​ប្រចាំ​ឆ្នាំ​។ ចំណែក​​ណា​ហ្គា​ខប​ ទទួល​បាន​ត្រឹម​ពាន​​រង្វាន់​ “ក្រុម​លេង​ល្អ​ប្រចាំ​ឆ្នាំ”

រូប​ភាព​ ខាង​ក្រោម​នេះ​ គឺ​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់​ព្រ័ត្រ​​រវាង​ណាហ្គាខប (អាវ​ពណ៌​លឿង) និង បឹង​កេត​ (អាវ​​ពណ៌​​ខៀវ)​៖

សូមចុះ​ទីនេះ ដើម្បី​មើល​រូប​ជាច្រើន​ទៀត

អត្ថបទ៖ ម៉ឺន រស្មី