Kang Ye Binក្លាយជាបិសាចជញ្ជក់ឈាមសិចស៊ី Trackback
ថ្មីៗនេះតារាសម្ដែងស្រីដ៏សិចស៊ីរបស់កូរ៉េខាងត្បូងនាង Kang Ye Bin បានថតតែងខ្លួនធ្វើជាបិសាចជញ្ជក់ឈាមដ៏ស្រស់ស្អាតមួយសម្រាប់ដាក់ក្របទស្សនាវដ្ដីកូរ៉េ MAXIM។

នៅក្នុងឱកាសប្រារព្ធពិធីបុណ្យ Halloween ទស្សនាវដ្ដី MAXIM របស់កូរ៉េខាងត្បូងបានរើសយកតារាសម្ដែងស្រីដែលល្បីខាងសិចស៊ីគឺនាង Kang Ye Bin មកថតផ្សាយដាក់ក្របទស្សនាវដ្ដីរបស់ខ្លួន។ នៅក្នុងសិល្បៈនៃការថតរូបនេះគេឃើញថានាង Kang Ye Bin ត្រូវបានក្រុមការងារតុបតែងខ្លួនឲ្យក្លាយទៅជាបិសាចស្រីជញ្ជក់ឈាមដ៏សិចស៊ីម្នាក់។
ទស្សនិកជនទូទៅតែងតែនឹកឃើញដល់ភាពសិចស៊ីរបស់នាងនៅពេលដែលនិយាយដល់ឈ្មោះតារាសម្ដែង Kang Ye Bin នេះ។ នៅក្នុងបទសម្ភាសន៍មួយ នាងបាននិយាយដោយស្មោះត្រង់ថាមនុស្សទូទៅហៅនាងថាស្រីសិចស៊ីហើយនាងគិតថាពាក្យ “សិចស៊ី” នេះគឺជាការសរសើរដែលល្អជាងគេបំផុតដែលប្រើសម្រាប់ស្ត្រី។ នាងក៏បានបន្ថែមថាប្រសិនបើស្ត្រីម្នាក់គ្មានភាពសិចស៊ីទេស្ត្រីនោះមិនមានមន្តស្នេហ៍នោះទេ។
នាង Kang Ye Bin គឺជាតារាសម្ដែងស្រីប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។ នាងកើតនៅថ្ងៃទី២០ខែមករាឆ្នាំ១៩៨៣៕
ប្រែសម្រួល៖ គា ច័ន្ទនិមល
ប្រភព៖ yahoo











