បទ​ចម្រៀង​ជា​ភាសា​ខ្មែរ របស់​តារា​ខ្មែរ​ជា​ច្រើន​រូប​ត្រូវ​បាន​គេ​ដាក់​លក់​ព្រោង​ព្រាត ក្នុង​តម្លៃ​ខុស​ៗ​គ្នា លើ App Store ដែល​ជា Market Place របស់​ Apple បម្រើ​ឲ្យ​ផលិតផល Apple Device។

បទ​ចម្រៀង​របស់​តារា​ខ្មែរ​ទាំង​នោះ មាន​តារា​ចម្រៀង លោក ស៊ិន ស៊ីសាមុត ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ឱក សុគន្ធកញ្ញា មាស សុខ​សោភា សុគន្ធ និសា ម៉េង កែវពេជ្ជតា ខាត់ សុឃីម យក់ ឋិតរដ្ឋា សេន រ៉ានុត សួន ចន្ថា ឃុំ ប៉ុណ្ណាដែត អ៊ិត ស្រីពីន មាស សាលី សុខ សីឡាលីន សួង សង​វាចា និង សុផានីតា ជា​ដើម។

ចំពោះ​តម្លៃ​វិញ គឺ​មាន​ចាប់​ពី ជិត ១ដុល្លារ រហូត​ដល់​ទៅ​ជាង ៥ដុល្លារ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​បទ​របស់​លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត មិន​ស្ថិត​លើ​គេ​ក្នុង​នាម​ជា​បទ​ចម្រៀង ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ នោះ​ឡើយ។
ចង់​ដឹង​ថា បទ​ចម្រៀង​របស់​តារា​ចម្រៀង​ខ្មែរ​រូប​ណា មាន​តម្លៃ​ខ្ពស់​ជាង​គេ សូម​ទស្សនា​រូប​ខាង​ក្រោម៖