ការ​ចាក់​បញ្ចាំង​លើក​ដំបូង​របស់​ស៊េរី​រឿង​ Twilight​ វគ្គ​ចុង​ក្រោយ​ The Twilight Saga: Breaking Dawn — Part 2​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្មីៗ​នេះ​នៅ​ទី​ក្រុង​ Los Angeles​ សហរដ្ឋ​អាមេរិក​ដោយ​មាន​ការ​ចូលរួម​ពី​តារា​ហូលីវូដ​ល្បី​ៗ​និង​តួសម្ដែង​នៅ​ក្នុង​រឿង​ជា​ច្រើន។

The Twilight Saga: Breaking Dawn — Part 2​ គឺ​ជា​វគ្គ​ចុង​ក្រោយ​របស់​ស៊េរី​រឿង​ Twilight​ ដែល​មាន​Bella (សម្ដែង​ដោយ​តារា​សម្ដែង​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០១២ Kristen Stewart) នឹង​រស់​នៅ​ក្រោម​ជីវភាព​ជា​បិសាច​ជញ្ជក់​ឈាម។ ចំណែក​ឯ​កូន​ស្រី​របស់​នាង​ Renesmee​ (សម្ដែង​ដោយ​កុមារី Mackenzie Foy) នឹង​ត្រូវ​រស់​នៅ​​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ហើយ​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​គ្រួសារ​ Cullen ត្រូវ​ប្រឈម​មុខ។

ចង់​ដឹង​ថា​តើ​ក្រុម​គ្រួសារ​មួយ​នេះ​អាច​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​របៀប​ណា​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោង​ភាព​យន្ត​លំដាប់​អន្តរជាតិ​ Platinum Cineplex ​និង​ Legend Cinema​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២២​វិច្ឆិកា​ឆ្នាំ​២០១២​ ខាង​មុខ​នេះ​ទាំង​អស់​គ្នា​ណា!

ឥឡូវ​ទៅ​មើល​ទាំង​អស់​គ្នា​សិន ថា​តើ​មាន​វត្តមាន​តារា​ណា​ខ្លះ​បង្ហាញ​មុខ​នៅ​ក្នុង​ថ្ងៃ​ចាក់​បញ្ចាំង​ដំបូង​នៃ​  The Twilight Saga: Breaking Dawn — Part 2​ នេះ​៖
១. Ashley Greene


២. Elizabeth Reaser


៣. Kristen Stewart (តួឯក​ស្រី​ក្នុង​រឿង​ Twilight)


៤. Nikki Reed


៥. Bella Thorne


៦. Elle Fanning


៧. Maggie Grace


៨. Taylor Lautner (តួ​ប្រុស​ក្នុង​រឿង​ Twilight)


៩. Peter Facinelli


១០. Saoirse Ronan


១១. Stephenie Meyer (អ្នក​និពន្ធ​ប្រលោម​លោក​រឿង​ Twilight)


១២. Kellan Lutz


១៣. Dakota Fanning


១៤. Ashley Tisdale

១៥. Robert Pattinson (តួឯក​ប្រុស​ក្នុង​រឿង​ Twilight)

១៦. Singer AJ Michalka


១៧. Julianne Hough


១៨. Teresa Palmer


១៩. Molly Sims


២០. Michael Sheen

ប្រែ​សម្រួល៖ និមល
ប្រភព៖ celebuzz