HyunA នៃក្រុម 4minute កាច់រាងលើទស្សនាវដ្តី Trackback
HyunA ដែលជាតារាស្រីល្បីប្រចាំកូរ៉េ កាលពីពេលថ្មីៗនេះ បានចូលខ្លួនថតរូបសិចស៊ី និងទាក់ទាញឲ្យទស្សនាវដ្ដី “Cosmopolitan” ។
បន្ទាប់ពីតារាចម្រៀងដែលពូកែទាំងខាងរាំ និងខាងលេងស្ទីលរូបនេះបានព្រមព្រៀងផ្សាយពាណិជ្ជកម្មឲ្យទស្សនាវដ្តី “Cosmopolitan” នាងក៏ត្រូវថតរូបភាពឲ្យមានពណ៌និងស្ទីលឡូយដូចបទ “Ice Cream” អ៊ីចឹង។ ការដែលលាយផ្សំបញ្ចូលគ្នានៃស្ទីលដែលគួរឲ្យស្រឡាញ់ និងសិចស៊ីនោះកាន់តែធ្វើឲ្យនាង មានសម្រស់កាន់តែទាក់ទាញ។

HyunA គឺជាតារាស្រីប្រចាំក្រុម4minute ដែលមានភាពទាក់ទាញនិងមានប្រជាប្រិយភាព ហើយនាងក៏មានបទល្បីជាច្រើនក្នុងក្រុមដូចជាI My Me Mine, What A Girl Wants, Music និងHuhជាដើម។ហើយថ្មីៗនេះនាងបានសម្ដែងនៅក្នុងបទ Gangnam Styleនិង Ice Screamជាមួយតារាចម្រៀង Psyដែលធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាព៕

ប្រែសម្រួល៖ផានិតណាត
ប្រភព៖ Allkpop











