Mfone បញ្ចូលជាមួយ Mobitel Trackback
កាលពីថ្ងៃទី១១ មករា ២០១៣ កន្លងទៅនេះ ក្រុមហ៊ុន Mfone (MFone CO.,LTD) បានចេញសេចក្ដីប្រកាសថា ចាប់ពីថ្ងៃទី១៤ មករា ខាងមុខនេះ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ប្រព័ន្ធរបស់ខ្លួនទាំងអស់ Mobitel ជាអ្នកផ្ដល់សេវាចល័តជំនួសវិញ។

ក្នុងសារជូនដំណឹងដដែលនេះ Mfone បានបញ្ជាក់ទៀតថា អតិថិជន (Subscriber) ប្រព័ន្ធ Mfone នឹងទទួលបានស៊ីមកាត Mobitel ដោយឥតគិតថ្លៃជំនួសវិញ ប៉ុន្តែពួកគេនៅរក្សាបានលេខក្បាល (Prefix) ដដែល។
បច្ចុប្បន្ន ស៊ីមកាតស្ថិតក្រោមស្លាកសញ្ញា Mfone មានដូចជា៖ 011, 099, 085 និង 076។ រីឯក្បាលលេខរបស់ Cellcard វិញមាន 012, 017, 077, 078, 095,092 និង089។ ដូច្នេះក្បាលលេខដែលមានអ្នកប្រើប្រាស់រាប់លាននាក់ខាងលើនេះ នឹងក្លាយជារបស់ Mobitel តែមួយគត់។
ព័ត៌មានពិស្ដារ Sabay នឹងផ្សាយជូនជាបន្តបន្ទាប់…











