គណៈប្រតិភូកំពុងតែចុះមកតាមជើងយន្តហោះបណ្ដើរៗហើយនៅថ្ងៃនេះ! Trackback
ឯកឧត្ដម តាន ស្រី កូ ស៊ុយ គួន (Tan Sri Koh Tsu Koon) សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីទទួលបន្ទុកនាយករដ្ឋមន្ត្រីតំណាងរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានមកដល់ប្រហែលជាម៉ោង១០ និង២៥នាទី ដើម្បីមកចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេចតា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃនេះ វេលាម៉ោង៦ ល្ងាចតទៅ។

ឯកឧត្ដម តាន ស្រី កូ ស៊ុយ គួន (បុរសឈរខាងមុខ ផ្នែកខាងស្ដាំ)
នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ លោក ថុងស៊ិង ថាមម៉ាវុង (Thongsing Thammavong) ទើបចុះពីលើយន្តហោះនៅវេលាម៉ោង៩ និង៣០នាទី អម្បាញ់មិញដែរ។


មុននេះបន្ដិចដែរ លោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃក៏ទើបចុះពីលើយន្តហោះ ដើម្បីមកចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេចតា នៅថ្ងៃនេះដែរ។


ខាងក្រោមនេះ ជាបញ្ជីរាយនាមគណៈប្រតិភូទាំងអស់ ដែលមកចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចតា៖



រាយការណ៍៖ កង ចាន់បញ្ញា












