ប្រហែល​មាន​ប្រិយមិត្ត​​ប្រើ iOS device មិន​តិច​នាក់​ទេ​ដែល​បាន​ទន្ទឹង​រង់​ចាំ​វត្តមាន​ប្រព័ន្ធ​ប្រតិបត្តិការ​ចេញ​ថ្មី​ចុងក្រោយ iOS 6.1 ជា​ផ្លូវការ​ ហើយក៏​​បាន​​ទន្ទឹង​រង់ចាំ Untethered Jailbreak​ ជា​យូរ​ណាស់​មក​ហើយ​ដែរ។ តែ​រហូត​មក​ដល់​ពេល​នេះ Jailbreak បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ។

Jailbreak ប្រព័ន្ធ​ប្រតិបត្តិការ iOS 6.1 នេះ​គឺ​ធ្វើ​ឡើង​ដោយ​ក្រុម Evad3rs ដែល​បាន​ប្រើប្រាស់​កម្មវិធី Evasi0n ជា tool សម្រាប់​ Jailbreak។ ខាង​ក្រោម​នេះ ជា​ជំហាន​ងាយៗ​សម្រាប់ jailbreak iOS 6.1។  ដូច្នេះ​ដើម្បី​ឱ្យ​បាន​យល់​ជ្រួតជ្រាប សូម​តាមដាន​និង​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១) ត្រូវ​មាន​កម្មវិធី​ Evasi0n នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​មុន​សិន តែ​បើ​ពុំ​ទាន់​មាន​ទេ អាច​ចុច​លើ​តំណ​ភ្ជាប់​ខាង​ក្រោម​ដើម្បី​ទាញ​យក ដែល​កម្មវិធី​នេះ​អាច​ដំណើរការ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ចំនួន ៣ ផ្សេង​គ្នា​គឺ៖

Evasi0n សម្រាប់ Windows ទំហំ 9.8MB
Evasi0n សម្រាប់ Mac ទំហំ 9.6MB
Evasi0n សម្រាប់ Linux ទំហំ 9.2MB

២) តែ​ក៏​ត្រូវ​មាន firmware iOS 6.1 សម្រាប់ Restore ឬ update លើ iOS device របស់​អ្នក​សិន​ដែរ ដោយ​ប្រើ​កម្មវិធី iTunes។ ប្រសិន​ពុំ​ទាន់​មាន​អាច​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក Download iOS 6.1

៣) ត្រូវដោះ passcode បាន​កំណត់​នៅ​លើ iOS device ចេញ​សិន។ ​បើ​ធ្លាប់​បាន​កំណត់ សូម​បិទ​វិញ (disable) ដោយ​ចូល​ទៅ Settings → General → Passcode Lock → Off

៤) ត្រូវ​បិទ​ទាំង iTunes និង Xcode មិន​ឱ្យ​ដំណើរការ​ឡើយ។

៥) ចាប់​ផ្ដើម​បើក​កម្មវិធី Evasi0n ដែល​មាន​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក ដោយ​ចុច​ Mouse ស្តាំ​ រួចជ្រើស Run As Administrator។

៦) ធ្វើ​ការ​ភ្ជាប់ iOS device ដែល​ចង់​ Jailbreak៖

-iPhone ចាប់​ពី​ជំនាន់ (3GS ឡើង​ទៅ)
-iPad ចាប់​ពី​ជំនាន់ (iPad 2 ឡើង​ទៅ និង iPad mini)
-iPod touch ចាប់​ពី​ជំនាន់ (iPod touch 4 ឡើង​ទៅ) ជា​មួយ PC ឬ Mac ហើយ​ត្រូវ​ប្រាកដ​ថា ការ​ភ្ជាប់​នោះ​គឺ​បាន​ជោគជ័យ​ហើយ។

៧) បន្ទាប់​មក​ចុច​លើ​ប៊ូតុង Jailbreak រួច​ហើយ​រង់ចាំ software ដំណើរការ jailbreak មួយ​រយៈពេល​តាម​ដំណាក់កាល​របស់​វា។

៨) រង់​ចាំ ដោយ​មិន​ត្រូវ​ប៉ះលើ iOS device ឬ​ធ្វើ​អ្វី​ផ្សេង​នៅ​លើ​កុំព្យូទ័រ​ខណៈ​ពេល​កំពុង jailbreak នោះ​ឡើយ។

៩) នៅ​ពេល jailbreak ដំណើរការ​ចប់​សព្វ​គ្រប់​ហើយ អ្នក​ចាំបាច់​ត្រូវ unlock iOS device ដោយ​នឹង​​ឃើញ icon កម្មវិធី “jailbreak” នៅ​លើ homescreen។ ត្រង់​នេះ​សូម​ចុច​លើ​រូប Jailbreak ពេល​នោះ screen របស់ device នឹង​ប្រែ​ជា​ពណ៌​ខ្មៅ​រយៈពេល ២-៣វិនាទី។ រង់​ចាំ​រយៈពេល​មួយ​ស្របក់​ក្រោយ​មក វា​នឹង​ដំណើរការ​ចូល​មក​ដល់ home screen វិញ។

១០) រង់​ចាំ​ឱ្យ​វា​ដំណើរការ​ដោយ​ខ្លួន​ឯង​រហូត​បាន​សម្រេច​ភ្លាម នោះ​វា​នឹង​បង្ហាញ​ឃ្លា “Jailbreak complete!” បន្ទាប់​ពី​នោះ device របស់​អ្នក​នឹង reboot ៣-៤ដង​ដើម្បី​បំពេញ Jailbreak ឱ្យ​សម្រេច​ជោគជ័យ​ចុង​ក្រោយ។ ក្រោយ​ពេល Jailbreak ជោគជ័យ​ហើយ អ្នក​នឹង​មាន Cydia នៅ​លើ home screen នៅ​លើ device របស់​អ្នក។

ជា​ចុង​ក្រោយ សូម​ដំណើរការ Cydia នៅ​លើ iOS 6.1 ដែល​មាន​នៅ​លើ home screen របស់ device។ ត្រូវ​ដំណើរការ Cydia ដែល​ដំបូង​ឡើយ​ចាំបាច់​ឱ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស​ប្រភេទ user ដែល​មាន​ដូច​ជា (user, developer ឬ hacker) ជា​ការ​ស្រេច។ យ៉ាង​ម៉េច​ហើយ តើ​ប៉ុណ្ណឹង​ច្បាស់​ហើយ​ឬ​នៅ? បើ​ពុំ​ទាន់​ច្បាស់​ទេ សូម​បន្ត​ទស្សនា​វីដេអូឃ្លិប​ខាង​ក្រោម​បន្ត៖

បន្ទាប់​ពី​ប្រិយមិត្ត​បាន​អាន និង​អនុវត្ត​តាម​ជំហាន​ខាង​លើ​រួច តើ​ធ្វើ​បាន​ជោគជ័យ​ហើយ​ឬ​នៅ?

តាម​ដាន​គន្លឹះ​ខ្លីៗ​ដទៃ​ទៀត សូម​ចុច​ត្រង់​នេះ…

ដោយ៖ ឈុន ហួរ