រឿង​ហេតុ​ចៃដន្យ បាន​កើត​ឡើង​លើ​តារា​សម្ដែង Jennifer Lawrence ក្នុង​ពេល​នាង លេច​មុខ​ទទួល​រង្វាន់ Oscar​ ២០១៣​នេះ ដែល​ធ្វើ​ឲ្យ​នាង​អាម៉ាស់​បន្តិច​នៅ​មុខ​មហាជន​អ្នក​គាំទ្រ​ជា​ច្រើន។


តារា​សម្ដែង​នាង Jennifer Lawrence បាន​ឈ្នះ​ពាន តារា​ដែល​ស្លៀក​ពាក់​ស្អាត​បំផុត។ ប៉ុន្តែ​ពេល​ឡើង​ទទួល​ពាន នាង​ស្រាប់​តែ​ដួល លើ​ជណ្ដើរ​ទាំង​មិន​នឹក​ស្មាន​មិន​ដល់ ខណៈ​ភ្លាម​ៗ​នោះ ក៏​មាន​តារា​ផ្សេង​ទៀត​ងើប​មើល​នាង។

ទោះ​​ជា​យ៉ាង​ណា Jennifer Lawrence នៅ​តែ​ងើប​ទៅ​ទទួល​បាន​ពាន​នោះ​បាន។ នាង​និយាយ​ថា “អ្នក​ទាំង​អស់​គ្នា​ងើប​ឈរ​ឡើង មើល​ខ្ញុំ​ដួល​លើ​ជណ្ដើរ គឺ​ពិត​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ណាស់​សម្រាប់​ខ្ញុំ។” បើ​ទោះ​នាង និយាយ​ដូច្នេះ ប៉ុន្តែ​ទស្សនិកជន​មួយ​ផ្នែក​ធំ ក៏​នៅ​តែ​អបអរ​នាង​ដែល​បាន​ឈ្នះ​ពាន​នេះ​ដែរ។

សូម​មើល​វីដេអូ​នោះ​ដើម្បី​ឲ្យ​ជ្រាប​ច្បាស់​ពី​ព្រឹត្តិការណ៍​​ដែល​កើត​ឡើង៖

​ប្រែ​សម្រួល៖ ផានិត​ណាត
ប្រភព៖ usmagazine