នាង Varya Akulova គឺ​ជា​មនុស្ស​មិន​ធម្មតា​ម្នាក់​ដែល​​មិន​ងាយ​មាន​នៅ​ក្នុង​ពិភពលោក។ នាង​ត្រូវ​គេ​ប្រសិទ្ធិនាម​ថា​ជា “ស្ត្រី​មហា​កម្លាំង​ក្នុង​លោក” និង​មាន​កំណត់​ត្រា​​ក្នុង​សៀវភៅ​ឯតទគ្គកម្ម​ពិភពលោក Guinness ពីរ​លើក និង​អាច​លើក​ទម្ងន់​ធ្ងន់ជាង​ទម្ងន់​នាង​រហូត​ដល់​ទៅ ៤ ដង​ឯណោះ។

នារី​អ៊ុយក្រែន​ដែល​កើត​ឆ្នាំ ១៩៩២ ម្នាក់​នេះ​ មាន​សមត្ថភាព​រាងកាយ​ដ៏​អស្ចារ្យ​តាំង​ពី​វ័យ​ក្មេង​ម្ល៉េះ។ នៅ​អាយុ ៦ ឆ្នាំ​នាង​អាច​អៀវ​ឪពុក​ដ៏​ធ្ងន់​របស់​នាង​បាន ហើយ​នាង​ក៏​ឈ្នះ​ការ​ប្រកួត​ប្រជែង​លើក​ទម្ងន់​ជា​ច្រើន​ផង​ដែរ។ វ័យ ១២ ឆ្នាំ Varya អាច​អៀវ​ឪពុកម្ដាយ​នាង។

នាង​បាន​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​ដំបូង​កាល​ពី​ឆ្នាំ ២០០០ ដោយ​លើក​ទម្ងន់​បាន ១០០ គីឡូក្រាម បើ​ទោះ​ជា​នាង​មាន​ទម្ងន់​តែ ៤០ គីឡូក្រាម​ក៏​ដោយ។ ឆ្នាំ ២០០៦ នាង​អាច​លើក​ទម្ងន់​បាន ៣០០ គីឡូក្រាម​ដែល​នេះ​ធ្ងន់​ជាង​ទម្ងន់​ខ្លួន​នាង​ដល់​ទៅ ៤ ដង​ឯណោះ។

ទោះ​បី​ជា Varya មាន​កម្លាំង​ខ្លាំង​ក៏​ដោយ ក៏​រូបរាង​នារី​វ័យ ២១ ឆ្នាំ​រូ​ប​នេះ មិន​ខុស​ពី​នារី​ស្រស់​ស្អាត​ធម្មតា​ផ្សេងៗ​នោះ​ទេ (គ្មាន​សាច់​ដុំ)៕

ព័ត៌មាន​​ប្លែក​ៗ​ជាច្រើន​ទៀត​ ចុច​ត្រង់​នេះ

ប្រែ​សម្រួល៖ សុផាត
ប្រភព និង​រូបភាព៖ Odditycentral