ថ្មីៗ​នេះ​មាន​លេច​ចេញ​តារាង​ឈ្មោះ​ទូរសព្ទ​ HTC ជា​ច្រើន​ស៊េរី​ដែល​​អាច Update ឡើង version  Android 4.3 នៅ​អំឡុង​ត្រីមាស​ចុងក្រោយ​​ឆ្នាំ២០១៣ នេះ។

បញ្ជី​ឈ្មោះ​ស៊េរី​ទូរសព្ទ​ទាំង​នេះ ​ត្រូវ​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ phonearena កាល​ពី​ថ្មីៗ​នេះ​ ដែល​ហាក់​ជួយ​គាំទ្រ​ និង​បញ្ជាក់​រឹត​តែ​ច្បាស់​ថា​ Android Version 4.3 នឹង​អាច​បង្ហាញ​ខ្លួន​នៅ​ពេល​ឆាប់ៗ​ ទោះ​បី Google នៅ​ពុំ​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ។ តែ​យ៉ាង​ណា កន្លង​ទៅ​មាន​ការ​អះអាង Android 4.3 នេះ​រួច​មក​ហើយ​នៅ​លើ​គេហទំព័រ Developer របស់ Google Android 4.3។

នៅ​ក្នុង​តារាង​ខាង​លើ ឃើញ​មាន​ការ​បញ្ជាក់ Release Date ទៅ​លើ Smartphone កំពូលៗ​មួយ​ចំនួន​របស់ HTC ដែល​មាន​ដូច​ជា៖ HTC One, One X, One X+, Droid DNA, HTC Desire HD និង​ម៉ូដែល​មួយ​ចំនួន​ផ្សេង​ទៀត។

ទោះ​ជា​យ៉ាង​ណា វា​ពុំ​ជា​តារាង​ផ្លូវការ​ប្រកាស​ដោយ Google នៅ​ឡើយ ហើយ​ម្យ៉ាង​ទៀត​ក្រុមហ៊ុន​ក៏​នៅ​ពុំ​ទាន់​បាន​លាត​ត្រដាង Android 4.3 នេះ​នៅ​ឡើយ​ដែរ​ទេ។

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ androidguys