កាមេរ៉ា E1260 HDR ស៊េរីចុងក្រោយរបស់BenQ Trackback
កាលពីថ្ងៃទី 28 មេសាកន្លងទៅនេះ BenQ បានដាក់បង្ហាញនូវកាមេរ៉ា E1260 High Dynamic Range(HDR) ម៉ូដែលចុងក្រោយបង្អស់របស់ខ្លួន។
E1260 HDR បានបំពាក់នូវកាមេរ៉ាទំហំ 12 មេហ្គាភិចសែល មានសមត្ថភាព Zoomបាន 4តង់ ព្រមទាំងអាចថតបានដោយមិនកុងពន្លឺថែមទៀតផង។ លើសពីនេះទៅទៀត E1260 ក៏បានបំពាក់នូវប្រព័ន្ធ Smart Scene Modes, Smart Focus, Blink Detection, Auto Face Trackingព្រមទាំងមុខងារ Beauty Enhancerផងដែរ។
BenQ E1260 HDR មានពីរពណ៌សម្រាប់មនុស្សសម័យថ្មីគឺពណ៌ខៀវ ហើយនិងពណ៌ប្រាក់។ កាមេរ៉ាដ៏ស្រស់ស្អាតនេះមានទំហំត្រឹមតែ 28mm អេក្រង់ទំហំ 2.7អ៊ីង និងអាចថតវីដេអូរទំហំ 1280x720p HD ។ ចំណែកឯអង្គចងចាំវិញ BenQ E1260 អាចបន្ថែមបាននូវ Memory Card ប្រភេទ SDHC រហូតដល់ទៅ 32GB ឯណោះ។
ចំពោះតំលៃវិញ BenQ មិនទាន់សម្រេចថានឹងដាក់លក់ BenQ E1260 ទាំងពីរពណ៌នេះ ក្នុងតំលៃប៉ុន្មាននៅឡើយទេ៕
បកប្រែៈជីព ចិត្ត










