Crouch៖ យើងសមនឹងទទួលជ័យជំនះនេះណាស់ Trackback
តារាខ្សែប្រយុទ្ធដែលមានកម្ពស់ខ្ពស់របស់ក្រុម Tottenham H គឺកីឡាករ ភីតធើ គ្រូស ជឿជាក់ថាក្រុមរបស់ខ្លួនស័ក្ដិសមនឹងអាចឈានទៅកាន់១៦ក្រុមចុងក្រោយបន្ទាប់ពីបានបំបាក់ក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់ Werder Bremen ៣-០ ការប្រកួតជម្រុះឆេមពានលីកកាលពីរាត្រីថ្ងៃពុធនេះ។

Spurs បានគ្របដណ្ដប់ការប្រកួតស្ទើរទាំងស្រុងពេលដែលបានយកឈ្នះ Werder Bremen ៣-០ បានយ៉ាងងាយស្រួលដែលរកបានពីសំណាក់កីឡាករយ័ន កាបុល លូកា ម៉ូឌ្រីក និងកីឡាករ ភីតធើ គ្រូស។
គ្រូសដែលបានរកគ្រាប់ទីបីសម្រាប់ក្រុម Spurs បានសរសើរការលេងរបស់ក្រុម និងជឿថាវានៅមានផ្លូវដ៏វែងឆ្ងាយទៀតសម្រាប់ការប្រកួតរបស់ Spurs។ លោកបានប្រាប់សារព័ត៌មានកីឡា Sky Sports ថាវាជាសមិទ្ធផលដ៏អស្ចារ្យ យើងជាក្រុមដ៏ល្អសម្រាប់យុទ្ធនាការប្រកួតឆេមពានលីក ហើយយើងស័ក្ដិសមនឹងឡើងទៅកាន់វគ្គបន្តទៀត។

លទ្ធផលការប្រកួតឆេមពានលីកនៅរាត្រីយប់មិញនេះ
| Champions League – Group A | Champions League – Group C |
| Inter Milan1 – 0FC Twente Enschede | Rangers0 – 1Manchester U. |
| Tottenham H.3 – 0Werder Bremen | Valencia6 – 1Bursaspor |
| Champions League – Group B | Champions League – Group D |
| Hapoel Tel Aviv3 – 0Benfica | Rubin Kazan1 – 0FC Copenhagen |
| Schalke3 – 0Lyon | Panathinaikos0 – 3Barcelona |
បកប្រែ៖ ឌី ប៊ុណ្ណារ៉ា











