ក្រោយ​ពី​ពលករ​ខ្មែរ​​ដែល​មាន​ឈ្មោះ​ថា​ ភ័ក្ត្រា​ ហៅ​ជេមស៍ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ភាព​កតញ្ញូ​ដឹង​គុណ​ម្ដាយ ​និង​មាន​សំឡេង​​ពីរោះ​មិនចាញ់​ម្ចាស់​ដើម​ ស្រាប់​តែ​ម្សិល​មិញ​នេះ​ អ្នក​ចម្រៀង​អាជីព​ខ្មែរ​ម្នាក់​ត្រូវ​បាន​ជនជាតិ​ថៃ​រិះគន់​យ៉ាង​ចាស់​ដៃ​លើ​បណ្ដាញ​សង្គម​ Facebook​។

ក្រុមចម្រៀង กางเกง

អ្នក​លេង​ Facebook ជនជាតិ​ថៃ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ YouLike (คลิปเด็ด) បាន​បង្ហោះ​Clip Video មួយ​ដែល​​ដាក់​ឈ្មោះ​ថា ​”ให้​ทาย​..เพลง​ไร​”​ “ទាយ​ទៅ​មើល​បទ​ចម្រៀង​អ្វី?” ​ក្រោយ​ពី​បង្ហោះ​បាន​ប៉ុន្មាន​នាទី​ មាន​អ្នក​លេង​ Facebook ​ជាជនជាតិ​ថៃ​ជា​ច្រើន​នាក់​​ បាន​ចូល​មក​បញ្ចេញ​មតិ​យោបល់​រិះគន់​ Clip Video នោះ​យ៉ាង​ព្រោង​ព្រាត ​។

វីដេអូ​បទ​ចម្រៀង​ដែល​អ្នក​លេង​ Facebook ​​ម្នាក់​នោះ​បង្ហោះ​ តាម​ពិត​គឺ​ជា​បទ​ចម្រៀង​ខ្មែរ​របស់​តារា​ចម្រៀង​​លោក​ សា​ពូន​ មី​ដា​ដា​ ​ដែល​មាន​ចំណង​ជើង​ថា​ “ភ្លេច​ដក​ដង្ហើម​ងាយ​ជាង​ភ្លេច​មនុស្ស​ខ្លួន​ស្រលាញ់” ​ដែល​ត្រូវ​បាន​ថៃ​អះអាង​ថា ​ជា​បទ​របស់​ក្រុម​ กางเกง (ខោ​) មាន​ចំណង​ជើង​ថា​ “สัญ​ญาณ​(ดาน)​ไม่​ดี​” ឬ​ “សន្យា​មិនល្អ”

គួរ​កត់​សម្គាល់​​ដែរ​ថា​ ​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​ សាពូន​ មីដាដា​ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ និង​មាន​អ្នក​គាំទ្រ​ច្រើន​គឺ​បទ​​ “ដើម្បី​អ្វី​ទៅ​អូន​” និង​ “គ្រប់​យ៉ាង​ដើម្បី​អូន​” ​ដែល​ជា​ស្នាដៃ​​និពន្ធ​ ទាំង​ទំនុក​ច្រៀង​ និង​សាច់​ភ្លេង​ដោយ​រូប​លោក​ផ្ទាល់។

​អ្នក​លេង​ Facebook ឈ្មោះ​ Nattapon Ponloha បាន​បញ្ចេញ​មតិថា ​៖ “ควยเหอะมึงคิดแต่งเองบ้างเหอะ ทัั้งเขาพระวิหารก็ขโมย พี่เสกกูก็ขโมย มึงยังจะมาขโมยกางเกงในอีก” ​មានន័យ​ជា​ខេមរៈ​ភាសា​ថា​ “….រៀន​តែង​ចម្រៀង​ខ្លួន​ឯង​ខ្លះ​ទៅ​​ … បទ​ចម្រៀង​បង​សេក​ក៏​លួច​ ឥឡូវ​មក​លួច​ខោ​ក្នុង​ទៀត​”។

អ្នក​លេង​ FB ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា​ ไข่ หวาน (ពង​មាន់​ផ្អែម)​ ​បាន​បញ្ចេញ​​យោបល់​​បង្កប់​ដោយ​ចម្ងល់​ថា​​​ ៖ “ไม่รู้ว่าประเทศนี้ เสียเงินค่าเพลงมั้ยนะ แต่ไทยไม่เคยเอาผิดกะมันได้ซักทีสงสัยโดนพลังงานบางอย่าง” មាន​ន័យ​ថា​ ​”មិន​ដឹង​ថា ​ប្រទេស​នេះ​អស់​លុយ​ធ្វើ​បទ​ចម្រៀង​ឬ​អត់​ទេ? តែ​ថៃ​មិន​ដែល​ប្ដឹង​ម្ដង​ណា​សោះ​ សង្ស័យ​តែ​រង​ឥទ្ធិពល​អ្វី​ម្យ៉ាង​ហើយ!”។

សូមអានព័ត៌មាន ៖ ភ័ក្ត្រាដែលឡើងប្រឡងនៅប៉ុស្ដិ៍លេខ ៧ថៃចាប់ជយលាភី?

ទន្ទឹម​ហ្នឹង​ពាក្យ​រិះគន់​ខ្លាំង​ក៏​មាន​អ្នក​បញ្ចេញ​មតិ​យោបល់​កណ្ដាល​ដែរ​ដូច​ជា​ Nattapon Ponloha សរសេរថា ៖ “ค่าย เพลงในไทยต้องขายลิขสิทธิ์ให้เค้าครับเป็นรายได้ส่วนหนึ่ง ถ้าไม่ได้ขายตรงนี้อาจเจ้งได้ เพราะคนไทยไม่มีใครซื้อแผ่นแท้ฟังเเล้ว นักร้อง ต่างๆก็เริ่มจนลงต่างจากเมื่อก่อนที่มีเเต่เทป ” ឬ “ផលិតកម្ម​ចម្រៀង​ថៃ​ច្បាស់​ជា​លក់​កម្មសិទ្ធ​បញ្ញា​ឲ្យ​គេ​ដើម្បី​ជា​ចំណូល​មួយ​ផ្នែក​ក៏​ថា​បាន​ តែ​បើ​មិន​លក់​ទេ​អាច​ប្ដឹង​បាន​ ព្រោះ​ពេល​នេះ​ជនជាតិ​ថៃ​គ្មាន​អ្នក​ទិញ​ វីស៊ីឌី original ស្ដាប់​ហើយ​ម្យ៉ាង​ទៀត​ អ្នក​ចម្រៀង​ម្នាក់ៗ ក៏​ចាប់​ផ្ដើម​ក្រ​ដែរ​មិន​ដូច​ពី​មុន​ដែល​មាន​តែ​កាសែត​ទេ​”។

ពាក្យ​រិះគន់​ទី​ទស្សនិកជន​ថៃ​

សូមអានព័ត៌មាន ៖ ដល់វេនថៃងាកមកចាប់អារម្មណ៍តារាខ្មែរម្ដង !

ចំណែក​ Thanarak Akkraphongwiwat បានសរសេរ​​ដែរ​ថា​ ៖” គេ​យក​យើង​ជា​ Idol ល្អ​ហើយ​ អស្ចារ្យ​ណាស់​  ដូច​យើង​ឆ្កួត​ហ្នឹង​កូរ៉េ​អីចឹង​” ។ល។

Clip Video ដែល​មាន​ឈ្មោះ​ថា​ YouLike (คลิปเด็ด) ​ទើប​នឹង​​​​បង្ហោះ​កាល​ពី​ម្សិលមិញ​ ដែល​មក​ដល់​ពេល​នេះ​ មាន​អ្នក​​ចុច​ “Like” ​ប្រមាណ​ ៤ ៧៩២​ និង​ចែក​រំលែក​បន្ត​ប្រមាណ​ ១ ៦៤៨

នេះ​មិន​មែនជា​លើកទី​មួយ​ទេ​ដែល ​តារាចម្រៀង ​ផលិតករ និង អ្នកនិពន្ធចម្រៀង​កម្ពុជារង​ការរិះគន់​ពី​ប្រទេសជិតខាង ព្រោះមុននេះ​អ្នកចម្រៀងជនជាតិវៀតណា​ម​​ក៏​ធ្លាប់​បាន​រិះគន់​តារាចម្រៀង​ខ្មែរ​ម្ដង​រួច​មក​ហើយ​ ​ពីបញ្ហា​ចម្លង​បទចម្រៀង​​របស់​ពួកគេ៕ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត

ទស្សនា​បទ​ចម្រៀង​ដើម​របស់​ថៃ​៖

ទស្សនា​បទ​ចម្រៀង​របស់​សាពូនមីដាដា​៖

ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ Facebook