សាកល​វិទ្យាល័យ​ Commission for Development (CUD) របស់​ប្រទេស​បែលហ្ស៊ិក​នឹង​ផ្ដល់​អាហារូបករណ៍​១៥០​កន្លែង​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត​ និង​​​៧០កន្លែង​​សម្រាប់​​វគ្គ​បណ្ដុះ​បណ្ដាល ដល់​​ប្រទេស​កំពុង​អភិវឌ្ឍ​ ក្នុង​ឱកាស​ឆ្នាំ​សិក្សា​ថ្មី​២០១៤​ខាង​មុខ​នេះ។

សម្រាប់​ថ្នាក់​អនុ​បណ្ឌិត​រួម​មាន​ជំនាញ​សំខាន់​ៗ​ដូច​ជា គ្រប់​គ្រង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សុខាភិបាល សង្គម​កិច្ច  ​កសិកម្ម ​បរិស្ថាន និង​បច្ចេកវិទ្យា។ ចំណែក​ឯ​ជំនាញ​វគ្គ​បណ្ដុះ​បណ្ដាល​រួម​មាន បច្ចេកវិទ្យា ​ភូមិវិទ្យា​វិទ្យាសាស្ត្រ គ្រប់គ្រង​​សេវាកម្ម​សុខភាព ​បច្ចេកទេស​កសិកម្ម​គ្រួសារ និង​​បរិស្ថាន។

លក្ខខណ្ឌ​ចូលរួម​៖

-អាយុ​មិន​លើស​ពី​៤០ឆ្នាំ​ (​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត)
-អាយុ​មិន​លើស​ពី​៤៥​ឆ្នាំ (​សម្រាប់​​វគ្គ​បណ្ដុះ​បណ្ដាល)
-មាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ
-មាន​បទ​ពិសោធន៍​ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញ​យ៉ាង​តិច​២​ឆ្នាំ
-ចេះ​សរសេរ​ និង​និយាយ​ភាសា​បារាំង​បាន​ល្អ
-បេក្ខជន​អាច​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​បាន​តែ​មួយ​មុខ​ប៉ុណ្ណោះ

ភាគី​បែលហ្ស៊ិក​នឹង​ធានា​រ៉ាប់​រង​រាល់​ការ​ចំណាយ​ផ្សេងៗ​សម្រាប់​បេក្ខជន​ដែល​ទទួល​បាន​អាហារូបករណ៍​។

ផុត​កំណត់​ឈប់​ទទួល​ពាក្យ​សុំ​អាហារូបករណ៍​នៅ​ថ្ងៃ​ទី​ ១២​ ​កុម្ភៈ​ ឆ្នាំ​២០១៤។ ព័ត៌មាន​លម្អិត​សូម​ចុច​ត្រង់​នេះ។ កុំ​ឲ្យ​អាហារូបករណ៍​នេះ​កន្លង​ផុត​ទៅ​ រួសរាន់​ឡើង!

-ចង់​ដឹង​ថា​ “ជំនាញ​អី​​ត្រូវ​ប៉ាន់​​ ៤ ​ឬ​៥​ឆ្នាំ​ទៅ​មុខ​ទៀត?”​ សូម​ចុច​ត្រង់​នេះ

អត្ថបទ៖ ផល្លា សុម៉ាលីណា

រូបថត៖ Telegraph