ខ្វះអ៊ុយរ៉ាញ៉ូមជាហេតុផលបង្កើតនុយក្លេអ៊ែរ? Trackback
ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកបច្ចេកវិទ្យាផលិតថាមពលនុយក្លេអ៊ែរថ្មី ដែលអាចផ្គត់ផ្គង់ថាមពលឲ្យប្រទេសនេះបានដល់ទៅ ៣០០០ឆ្នាំទៀតឯណោះ។ ថាមពលនុយក្លេអ៊ែរថ្មីនេះប្រទេសចិនបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកង្វះខាតសារធាតុអ៊ុយរ៉ាញ៉ូមជាសារធាតុសំខាន់សម្រាប់ផលិតថាមពល ដែលចិនបានប្រើប្រាស់យ៉ាងច្រើនសន្ធឹកក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រទេសចិន បារាំង អង់គ្លេស និងរុស្សីគាំទ្រទៅលើបច្ចេកវិទ្យាថ្មីនេះ។ អ្វីដែលធ្វើឲ្យប្រទេស ឧស្សាហ៍កម្មទាំងនេះមានការចាប់អារម្មណ៍នោះគឺបច្ចេកវិទ្យាថ្មីនេះមានសមត្ថភាពខ្ពស់អាចគ្រប់គ្រងសារធាតុវិទ្យុសកម្មប្រកបដោយប្រសិទ្ធភាព និងជួយសន្សំសំចៃដល់ការប្រើប្រាស់ថាមពលទៅអនាគត។

ដោយឡែកមានក្រុម អ្នកវិទ្យាសាស្ត្រមួយចំនួនមិនពេញចិត្តជាមួយនឹងគម្រោងនេះទេ ពួកគាត់យល់ថាបច្ចេកវិទ្យានេះចំណាយទំហំទឹកប្រាក់អស់ច្រើន ហើយប្រាកដជាមិនមានសុវត្ថិភាពប៉ុន្មាននោះទេ។

ប្រទេសចិនមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន១២កន្លែងកំពុងដំណើរការចម្រាញ់ និងផលិតថាមពលនុយក្លេអ៊ែរជាមួយនឹងកម្លាំងថាមពលប្រមាណ ១០.១៥ GW៕
បកប្រែៈ សុភារិទ្ធ











បើមិនសាកល្បង យើងម៉េចដឹង