កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ១៦​ ឧសភា​ម្សិល​មិញ​នេះ​លោក​Crash McBang​បានធ្វើ​ការ​បក​ស្រាយ​តាម​រយៈ​ទូរទស្សន៍​​CNN​​អំ​ពី​បញ្ហា​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណេក​ និង​ឧបករណ៍​​អេឡិចត្រូ​និច​​។ លោក​បាន​បន្ថែម​សំនួរ​ថា​ “តើ​ឧបករណ៍​អេឡិច​ត្រូនិច​ប្រភេទ​ណា​ខ្លះ​ដែល​ បង្ក​ផល​​អាក្រក់​ដល់​​ការ​ទទួល​ទាន​ដំនេ​ក​របស់​អ្នក​​”? ជា​ការ​ពិត​ណាស់​មនុស្ស​ជា​ច្រើន​បាន​មើល​រំលង​ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ គ្រប់​ឧបករណ៍​អេឡិច​ត្រូនិច​ទាំង​អស់​ដែល​មាន​ពន្លឺ​​គឺ​ប៉ះ​ពាល់​ដល់​​​ការ​ទទួល​ទាន​ដំនេក​របស់​របស់​អ្នក​។ ប៉ុន្តែ​​​មាន​ឧបករណ៍​មួយ​ចំនួន​មាន​ការ​ប៉ះ​ទង្គិច​​ខ្លាំង​ ឬ​ខ្សោយ​ទៅ​តាម​បាច់​នៃ​ពន្លឺ​​។​ ម៉ាស៊ីន​កុំព្យូទ័រ​ ទូរស័ព្ទ​ដៃ​ និង iPad ស៊េរី​ថ្មី​របស់​ក្រុម​​ហ៊ុន​Apple​គឺ​ជា​ដើម​ចម​នៃមេរោគ​នៃ​ការ​ដេក​មិនលក់​ខ្លាំង​បំផុត​​​ដែល​មាន​អត្រា​ខ្ពស់​ជា​ង​ការ​មើល​ទូរទស្សន៍​​​ទ្វេរ​ដង​​​។ ប៉ុន្តែ​ផល​​អាក្រក់​ទាំង​នេះ​បាន​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​​អស់​រយៈ​កាល​មួយ​យ៉ាង​​យូរ​ទំរាំ​តែ​​​ ពញ្ហា​​ទាំង​នេះ​​បាន​លាត​ត្រ​ដាង​ជា​សាធារណៈ​។ ​ទន្ទឹម​នឹង​នេះ​ដែរ​​ទើប​មាន​មនុស្ស​មិន​តិច​ទេ​ដែល​មាន​ចំងល់​​ ថា​តើ​មក​ពី​មូល​ហេតុ​​អ្វី​ដែល​បណ្តាល​អោយ​គេ​គេង​មិន​​លក់​? ​សប្បាយ​​មាន​​ត្រេក​អរ​​យ៉ាង​អនេក​​ ចំពោះ​របក​គំហើញ​ដ៏​អស្ចារ្យ​នេះ​​ ហើយ​សប្បាយ​ក៏​សង្ឃឹម​ថា​ មិត្ត​យុវវ័យ​ទាំង​អស់​គ្នា​នឹង​កាត់​បន្ថយ​ការ​សំលឹង​មើល​​អេក្រង់​ទូរស័ព្ទ​ អេក្រង់​កុំព្យូទ័រ​ ក៏​ដូច​ជា​iPad​ជា​ដើម​​ ដើម្បី​​​កុំ​អោយ​​មាន​ផល​អវិជ្ជមាន​​កើត​មាន​ចំពោះ មិត្តយុវវ័យ​ដែល​នាំ​អោយ​ខាត​​​ថវិកា ការសិក្សា​ ព្រម​ទាំង​ពេល​វេលា​ដ៏​សែន​មាន​តំលៃ​របស់​អ្នក​ទាំង​អស់​គ្នា​​។ អូ! កុំ​ភ្លេច​ពាំនាំ​ព័ត៌​មាន​នេះ​ទៅ​ប្រាប់​មិត្តភក្តិ​របស់​អ្នក​ផង​ណា​ ប៉ុន្តែ​ប្រសិន​បើ​​​សង្កេត​ថា​ខ្លួន​ឯង​នៅ​តែ​មាន​បញ្ហា​​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​​ហើយ​នោះ​ ចូរ​កុំ​បង្អង់​យូរ​ថ្វី​ប្រញាប់​ទៅ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ជា​បន្ទាន់​៕

បក​ប្រែៈជីព ចិត្ត