រឿង​Mother 2009មាតា២០០៩

ខ្សែភាពយន្ត​នេះ​បរិយាយ​ពីស្រ្តីមម៉េម៉ាយម្នាក់​ដែល​រស់នៅ​តែពីនាក់​កូនប្រុស​រហូត​ដល់គេ​​មានអាយុ​២៨ឆ្នាំ​។​កូនប្រុស​នោះជា​មនុស្សពូកែ​អៀននិងមាន​ចរិត​ស្ងប់ស្ងាត់។​ប៉ុន្តែ​ឃាតកម្ម​ដ៏គួរ​អោយ​រន្ធត់មួយ​ចូលមក​បញ្ចប់​ជីវភាព​ស្ងប់សុខ​របស់ពួកគេ​។​ក្រុមប៉ូលីស​​ដែលរក​​មិនបាន​​ឃាតករ​ពិត​បាន​ទំលាក់​​កំហុស​​មកលើ​​កូនរបស់​​ស្ត្រីនោះ​បើទាះជា​​ពួកគេ​​គ្មាន​ភស្តុតាង​​គ្រប់គ្រាន់​​ក៏ដោយ។​​ស្រ្តីម៉េម៉ាយ​​ដែល​ទ័លក្រ​​មិនមាន​​លទ្ធភាព​ដើម្បី​រកប្រាក់​​តាមការ​​ទាមទារ​​របស់​ស្មាក្តី​​ក្នុងការ​ស៊ូ​ផ្លូវ​ច្បាប់​អោយ​​កូន​ខ្លួន​ឡើយ។​ពេញមួយ​ផ្ទៃរឿង​នេះគាត់​បាន​​រកវិធី​​ដើម្បី​សង​ភាព​បរិសុទ្ធ​​អោយ​ដល់​​កូនប្រុស​។​រឿងនេះ​​មានចំណង​ជើងថា​​​Mother-​2009​ប្រែថា​​អ្នកម្តាយ​២០០៩។

នៅឯ​មហោស្រព​ភាពយន្ត​ប្រចាំឆ្នាំ​នាក្រុង​ហុងកុង​កាលពី​យប់​ម្សិលមិញនេះ​​ខ្សែភាពយន្ត​Mother-2009​ទទួលបាន​រង្វាន់៣ផ្ទួនៗ​គឺភាពយន្ត​ល្អ​បំផុត​​ដែល​ដឹកនាំ​ដោយលោក​BongJoon-hoនិងជា​អត្ថបទ​ភាពយន្ត​ល្អបំផុត​និងតារាស្រី​សំដែងល្អ​បំផុត​គឺKimHye-ja។​រឿងនេះ​​ចាប់​បង្ហាញ​ចេញ​កាល​ពីថ្ងៃ​ទី១២ខែ​កុម្ភះ​​ឆ្នាំនេះ​​និងលោត​ផ្លោះ​​ទៅដល់​​ប្រទេស​ជាង​៤០​​ក្នុងរវាង​​២សប្តាហ៏​។BoxOfficeMojoដែលជា​websideនៅ​សហរដ្ឋ​​អាមេរិក​​ផ្តោតលើ​​ព័ត៌មាន​អំពី​ចំណូល​​លើវិស័យ​​ភាពយន្ត​​ខ្នាត​ធំ​បាន​សរសេរថា​​​រឿង​Mother 2009​​រកចំណូល​បានជាង​​៥ម៊ឺនដុល្លា​​នៅក្នុង​ការ​បញ្ចាំង​សប្តាហ៏ទី១​​នៅអាមេរិក​​​និងកើន​ឡើង​ដល់​ជាង​៤៣ភាគរយ​​នៅសប្តាហ៏​បន្ទាប់​។​បច្ចុប្បន្ន​មានរោង​ភាពយន្ត​ចំនួន១៩នៅ​អាមេរិក​កំពុង​បញ្ចាំង​រឿង​Mother2009​នេះ​។