សំរាប់អ្នកចូលចិត្តកីឡាបាល់បោះ Trackback
ជារៀងរាល់ឆ្នាំមានករណីរងរបួសមិនតិចជាងកន្លះលានករណីទេបានកើតមានឡើងទាក់ទងនិងការលេងកីឡាបាល់បោះតាមរបៀបមិនត្រឹមត្រូវ។
ដូចគ្នានឹងកីឡាប្រភេទខ្លះដែរកីឡាបាល់បោះក៏តំរូវអោយមានការរៀនរត់រៀនលោតនឹងការហ្វឹកហាត់ផ្នែកអត្តពលកម្មទៀត។ប្រសិនបើយើងមានការត្រៀមលក្ខណះល្អគឺអាចជួយកាត់បន្ថយគ្រោះថ្នាក់ដោយសាររបួសនិងជួយអោយអ្នកលេងអាចធន់បានយូរផង។ការត្រៀមលក្ខណះតាមបែបងាយៗខាងក្រោមនេះអាចជួយអ្នកបាន។ដំបូងអ្នកត្រូវព្យាយាមហាត់ប្រាណនិងជ្រើសរើសតែប្រភេទអាហារដែលមានផលល្អចំពោះសុខភាព។ការហាត់ប្រាណគឺត្រូវធ្វើតាមរបៀបកំដៅសាច់ដុំនិងដេកសន្ធឹងដៃជើងមុនព្រមទាំងក្រោយពេលលេងកីឡាបាល់បោះ។ដូច្នេះអ្នកដែលយល់ថាកីឡាបាល់បោះគឺគ្រាន់តែរត់ដើម្បីបែកញើសដោយប្រឹងបោះបាល់បញ្ចូលទីរឺរត់បណ្តើរបាល់នោះគឺជាការយល់ខុសហើយ។នៅមុនពេលប្រកួតអ្នកគួរច្បាស់ពីភាពរហ័សរហួនរបស់ខ្លួនតាមរយះការហ្វឹកហាត់រត់ដែលធ្វើអោយពេលអ្នកចូលលេងមិនងាយភ្លាត់នឹងជៀសវាងពីការបុកទង្គិចរឺត្រូវរបួសដោយវិធីផ្សេងទៀត។ស្វែងយល់ពីក្បួនលេងអោយបានត្រឹមត្រូវនិងស្គាល់បរិវេណទីលានអោយបានច្បាស់។
លំហាត់កន្ទុយភ្នែករឹតតែសំខាន់ទៅទៀតដោយសារថាពេលប្រកួតអ្នកត្រូវដឹងច្បាស់ពីទីតាំងមនុស្សរួមក្រុមនិងគូរប្រកួតអោយបានច្បាស់ដើម្បីធ្វើចលនាខ្លួនអោយបានរហ័សជាងពួកគេ។ការពូកែមើលដោយកន្ទុយភ្នែកក៏អាចជួយកាត់បន្ថយការរត់ប៉ះគ្នាផងដែរ។មួយវិញទៀតការលួចល្មើសលេងខុសច្បាប់ក៏ជាប្រភពបង្ករអោយមានគ្រោះថ្នាក់ផងដែរ។អ្នកគួរបង្វឹកខ្លួនឯងអោយជៀសអោយបាននូវការរុញច្រានការរត់ទាក់ជើងរឺការចាប់អោប។ត្រចៀករបស់អ្នកក៏មិនត្រូវចាប់អារម្មណ៏អ្វីក្រៅតែពីសញ្ញាាអជ្ញាកណ្តាលនោះដែរ។នៅក្នុងពេលកំពុងលេងអ្នកគួររកកន្លែងសំរាកសិនក្នុងករណីមានអារម្មណ៏ថាហត់ខ្លាំងជាជាងបង្ខំលេងបន្តរហូតដល់អស់កំលាំងរលីង។ដោយសារទីលានកីឡាបាល់បោះច្រើនតែមានអាកាសធាតុក្តៅដូច្នេះអ្នកត្រូវមានទឹកនៅក្បែរខ្លួនជានិច្ច។សូមចាំថាការខ្សោះជាតិទឹកអាចធ្វើអោយសុខភាពអ្នកទ្រុឌទ្រោមដែលធ្វើអោយការលេងកីឡានេះក្លាយទៅជាពុំបានផលអ្វីទាំងអស់ហើយបែរជានាំអោយខូចបង់សុខភាពវិញផង។
ចំនុចដែលអ្នកត្រូវយកចិត្តទុកដាក់ដោយសារថាវាងាយនឹងខូចខាតដោយសារកីឡាបាល់បោះនោះរួមមានកដៃកជើងសសៃពួរជង្គង់ដែលទាមទារអោយមានការរឹតស្អំដោយទឹកក្តៅរឺប្រេងផ្សេងៗអោយបានត្រឹមត្រូវនៅក្រោយពេលលេងកីឡានេះរួច។រីឯចំនុចដែលអ្នកត្រូវជៀសវាងដាច់ខាតនោះគឺការបៀមស្ករកៅស៊ូរឺឈើចាក់ធ្មញក្នុងពេលកំពុងលេង។
បកប្រែៈម៉ីសនសុធារី










