ឯក​​​ឧត្ត​ម​​​​ខៀ​វ​​​​​​កាញា​​រីទ្ធ​​​​​រដ្ឋ​​​​​មន្ត្រី​​​​​ក្រ​សួង​​​​​ព័ត៌​​​មាន​​​​​ចាត់​​​ទុក​​​ថា​​​​កំពុង​​​​មាន​​​​ការ​​​​អនុវត្តន៏​​​​ហួស​​​ពី​​​អនុ​សា​​​​សន៏​​​​​​ប្រមុ​ខ​​​​រាជ​​​​​​រដ្ឋា​​​​​​ភិ​បាល​​​​​​ក្នុង​​​​​​ការ​​​​​​បង្រ្កា​ប​​​​​ល្បែង​​​​​ស៊ី​​សង​​នៅ​​ទូ​​ទំាង​​ប្រ​​ទេស​។

ដោយ​​​​​ផ្តោត​​​​លើ​​​​សេ​វា​​​កំសាន្ត​​​តា​ម​​​Internet​​​ដែល​​​​កំពុង​​​​ត្រូ​​វ​​បាន​​​​ទទួល​​​​ការ​​​​បង្ក្រាប​​​និ​ង​​​​រិះ​គន់​​គេឃើញ មាន សេវា កំសាន្តតាមInternetដូច​ជាសេវា​កំសាន្ត​និស្ស័យ​ស្នេហ៏​ដាវ​ទេព​​និងAK online​​ ត្រូវ​​បាន​​អាជ្ញា​ធរ​និង​សមត្ថ​កិច្ច​ខ្លះ​ចាត់​ជា​មុខ​សញ្ញា​ត្រូ​វបង្ក្រាប​ផង​ដែរនោះ​​​អ្នក​នាំ​​​ពាក្យ​​​​រាជ​​​រ​ដ្ឋា​​​​​ភិ​​បាល​​​ឯក​ឧ​ត្តម​​​​ខៀ​វ​​​ក​ញ្ញា​​រិទ្ធិ​​​​​​កាល​​ពី​ព្រឹ​កមិញ​បាន​​​​​ចាត់​​​​ទុក​​​​ថា​​​​​មាន​​​​កា​រ​​​​ភ័ន្ត​​​​ច្រ​​លំ​​​​​​រ​វាង​​​​​​អ្វី​​​​​​ទៅ​​ជា​​​ល្បែ​ង​​កំ​សាន្ត​​​និង​​​ល្បែង​​​ស៊ី​​​សង។​​​ឯក​​ឧត្តម​​មាន​​ប្រសាសន៏​​សង្កត់​​ធ្ងន់​​ថា​សេ​វា​​កំ​សាន្ត​តាម​​​Internet​គេអាចហៅថាជាGame​ប៉ុន្តែ​​​វា​ជា​ប្រភេទ​ល្បែង​កំសាន្ត​ពុំមែន​ជា​ប្រ​ភេទ​​ភ្នាល់​​ហើយ​​​ក៏​​​​មាន​សារៈ​​សំ​ខាន់​​ដល់​​​កា​រ​បង្កើន​​តួ​លេខ​ប្រើ​ប្រា​ស់Inter​net​និង​​ការ​អភិ​វឌ្ឍន៏​​​បច្ចេក​​​វិទ្យា​ថ្មីៗ​​ក្នុង​​ចំ​​ណោម​​យុវ​​វ័យ។

“បើ​គិត​ទៅ​ប្រ​ទេស​ណា​ក៏​គេ​មាន​ដែរ​ប្រភេទ​Game​កំសាន្ត​តាម​Internetហ្នឹង។​​ជួន​​កាល​​គេ​មិន​​បាច់​​វិភាគ​​ពី​ផល​​ប្រយោជន៍​​វា​ទេ​​តែ​ការ​​កំសាន្ត​​គឺ​មាន​​អត្ថន័យ​​កំសាន្ត។​​វា​ដូច​​ជា​​បញ្ចាំង​ភាព​​​យន្ត​អព្ចឹាង​វា​មិន​មាន​ប្រយោជ​ន៏ទេ​​តែ​វា​ជា​ការ​កំសាន្ត​ដែល​មនុស្ស​មាន​សិទ្ធ​មា​ន។”

កាល​​ពី​​ខែ​​ដើម​ឆ្នាំ​នេះ​ប្រ​មុខ​​រាជ​​រដ្ឋា​​ភិ​បាល​​បាន​​ចេញ​​ការ​​ហា​ម​ឃាត់​​ជា​​សា​ធារ​​ណៈ​​លើ​ល្បែង​​​ភ្នាល់​​ទាំង​ឡាយ​​ដែល​ត្រូវ​បាន​ចាត់​ទុ​កថា​មាន​​​ពាក់​ព័ន្ធសំខាន់​​ដល់​​លទ្ធ​ផល​​សិក្សា​របស់​​សិស្ស។​​ដែល​​បន្ទាប់​ម​ក​​គេ​​ឃើញ​​សមត្ថកិច្ច​​នៅ​មូល​​ដ្ឋាន​ជា​​ច្រើន​​ពិ​សេស​​នៅ​រាជ​​ធានី​ភ្នំពេញ​​សស្រាក់​​សស្រាំ​​ក្នុង​​ការ​​​ចុះ​​បិទ​ហាង​​Game​​នា​នាដោយ​រួម​បញ្ជូល​ទាំង​ហាង​Internet​ដែល​មាន​ផ្តល់​សេវា​កំសាន្ត​តាម​Onlineផង។

មន្ត្រី​​ជាន់​​ខ្ពស់​​និង​​ជា​​អ្នក​​នាំ​​ពាក្យ​​ដ៏​​សំខាន់​​របស់​​រាជ​​រដ្ឋា​​ភិ​បាល​​​សង្កត់​​ធ្ងន់​​ថា”​សម្តេច​​តេ​ជោ​​មិន​​បាន​ដាក់​​បញ្ជា​ខុស​ទេ!​​តែ​​ការ​​អនុវត្តន៏​​មាន​ការ​​ហួស​​ពី​​អនុ​​សាសន៏​​នៅ​​មូល​​ដ្ឋាន​​ខ្លះ”។​​ឯក​ឧត្តម​​សង្កត់​ធ្ងន់​​ថា​”តែ​ខ្ញុំ​គោរព​​និង​​យល់​​ស្រ​ប​អនុ​សាសន៏​​ប្រមុខ​រដ្ឋា​ភិបាល​​ដែល​​ថា​មិន​គួរ​មាន​ទី​តាំង​នៅ​ជិត​សា​លា​ពេក​នោះ”។

ឯក​ឧត្តម​ខៀវ​កាញា​រីទ្ធ​បន្ថែម​ថា​”សំខាន់​​ក្រុម​​ហ៊ុន​G​ame​គួរ​មាន​នយោបាយ​​ផ្ទាល់​ក្នុង​​ការ​​ការពារ​​យុវវ័យ​​កុំ​អោយ​​ឃ្លាត​​ចេញ​​ពី​ការ​​សិក្សា​ឧទាហរណ៏​​អោយ​​លេង​​ត្រឹម​​តែ​៣ម៉ោង​​ក្នុង​​មួយ​​ថ្ងៃ​​ក៏​ជា​​ការ​​ធ្វើ​​អោយ​​រសាយ​​ពី​ភា​ព​ស្មុគ​​ស្មាញ​​ហើយ​​អាច​​ថា​​នៅ​ក្រោយ​ម៉ោង​៩យប់​គួរ​តែ​ព​​ន្យឺត​​Server​​កាត់​​ប​ន្ថយ​​​បរិមាណ​​​កា​រ​​លេង​​​កំសាន្ត​​​គឺ​​​គ្រប់​​​គ្រាន់​​​ទៅ​​ហើយ”។​​​លោក​​​​ថា​​​​ការ​​​​ព្យា​​យាម​​​​ណា​​​មួយ​​​ក្នុង​​​ការ​​បិ​ទ​​​សេវា​​កំ​សាន្ត​នេះ​​គឺ​​មិ​ន​​មែន​​ជា​​រឿង​​ត្រឹម​​ត្រូវ​​ស្រប​​​ទៅ​​នឹ​​ង​​​ប្រ​សា​សន៍​​​ប្រ​មុខ​​​រាជ​​រ​ដ្ឋា​​ភិ​​បាល​​ទេ​។

យ៉ាង​​ណា​​​មិញ​​​​ឧត្តម​​​​សេនីយ៍​​ទូច​​​​​​ណា​រ៉ុថ​​​​​នាយ​​​​ស្នង​​​​កា​​រ​​ដ្ឋាន​​​​នគ​រ​​​បាល​​​​រាជ​​​​ធានី​​​ភ្នំ​​​ពេញ​ប្រាប់​​​សប្បាយ តាម​​​ទូរ​​ស័ព្ទ​​​នៅ​​​ថ្ងៃ​​​នេះ​​​ថា​​​​ពល​​រដ្ឋ​​គ្រប់​រូ​ប​និង​​ម្ចាស់​​អាជីវ​កម្ម​​គ្រ​ប់​ក​ន្លែង​​​​មាន​​​​សិទ្ធិ​​ប្តឹង​​ត​វ៉ា​​​​ចំពោះ​​ករណី​​បង្ក្រាប​​ដោយ​​​ខុស​​ច្បាប់​​ណា​​មួយ​​ហើយ​​អះ​អាង​ថា​​​ប៉ូ​លីស​​​ក្រុ​ង​​ភ្នំ​ពេញ​​ធ្វើកា​រ​ដោយ​​ផ្អែក​​លើ​​និ​តិ​វិ​ធី​និង​​មាន​ព្រះ​​រា​ជ​អាជ្ញា​​ត្រឹម​​ត្រូវ​​នៅ​ក្នុង​​ការ​​បង្រ្កាប​នី​មួយៗ។”​ពេល​ខ្លះ​អាច​ច្រលំ​ថា​ប៉ូលីស​ក៏​មាន​!ជួន​​កាល​​ខាង​​ខណ្ឌ​​គេ​អនុវត្តន៍​ខ្លួនគេ​ក៏​ថា​បា​ន​ខាង​​ខ្ញុំ​មិន​ដែ​លធ្វើ​អ្វី​​អោយ​លើស​ពីការ​អនុវត្តន៍​​ច្បាប់​ទេ​”លោក​​សង្កត់​​ធ្ងន់​​ថា​​​បើ​មិន​មែន​​ល្បែង​​ស៊ី​​​សង​​​គឺ​​ប៉ូលីស​​មិន​​បង្ក្រាប​ដាច់​ខាត។

“ខ្ញុំ​តែង​​និ​យាយ​​ជា​រឿយៗ​​ថា​​កុំ​​ចាំ​​ទាល់​​តែ​​អនុ​សាស​ន៍!យើង​​គួរ​​ធ្វើ​មុន​​អនុ​សាសន៏​​ផង​តែ​​ធ្វើ​​​ចំពោះ​​តែ​​ល្បែង​​ដែល​​ខុស​​ច្បាប់​​ប៉ុណ្ណោះ​​”លោក​បញ្ជាក់​។

មាន​​​កត្តា​​​មួយ​​​ចំនួ​ន​​ដែល​​នាំ​​​អោយ​​​យុវវ័យ​​​ងា​ក​​មក​រ​ក​​សេវា​​​កំ​សាន្ត​​​​តាម​​​ប្រព័​ន្ធ​​អ៊ីន​ធឺណិត​នេះ​​ទី​​មួយ​​​គឺ​​​​មិ​ន​ចំា​​បាច់​​ទៅ​​ណា​​ក្នុង​​​កំឡុង​​​ពេល​​​​​​ទំនេ​រ​​ឬ​​​​ត្រូវ​​​ការ​កំ​សាន្ត​។​ប្រសិន​​​បើ​​​មាន​​កុំ​ព្យូ​ទ័​រ​ហើយ​​ភ្ជាប់​​ប្រព័ន្ធ​​អ៊ីន​ធឺ​​ណិត​​​អ្វី​​ដែល​​​ត្រូ​វ​ធ្វើ​គឺ​​គ្រាន់​​តែ​​​​បើក​​អ៊ីន​​ធឺ​ណិត​​រួច​​ចូល​ទៅ​​កាន់​​សេវា​កំសាន្ត​ហ្រ្វី​​ដែលអាច​​ចាប់​​ផ្តើម​​លេង​​បាន​ភ្លាម។​មិន​​ដូច​​ជា​​​ការ​​លេ​​ង​​ល្បែង​កំសាន្ត​​តាម​​​ម៉ាស៊ីន​​នោះ​​ទេ​​​ប្រសិន​​បើ​​អ្នក​​លេង​​មាន​​អារម្មណ៍​​ថា​​ចាញ់​​ក្នុង​​កា​រ​ប្រកួត​ហើយគឺ​​មិន​​អាច​​បញ្ឈប់​​ភ្លាម​​បា​ន​ទេត្រូវ​​រង់​​ចាំ​​រហូត​​ដល់​​ការ​​លេង​​នោះបញ្ចប់​​ទាំង​​ស្រុង។​តែសំរាប់ការ​​លេងGame​​តាម​​ប្រព័ន្ធ​​អ៊ីន​ធឺ​ណិត​​យើង​​អាច​ចាក​ ចេញ​ពី​ការ​លេង​គ្រប់​ពេល​ប្រសិន​គ្មាន​អារម្មណ៍​បន្ត​ការ​លេង​ទៀត គឺ​គ្រាន់​តែ​ចុច​លើ​ពាក្យ exit ឬ បិទ windowក៏​បាន។

ការ​ស្រា​វ​ជ្រា​វ​មួយ​ចំនួន​បានបង្ហាញថា​សេវា​កំសាន្ត​តាម​អ៊ីន​ធឺ​ណិត​អាច​ផ្តល់​បទ​ពិសោធន៍​មួយ​ដែល​មាន​លទ្ធ​ភាព​ខុស​ប្លែក​ពី​អ្វី​ដែល​កន្លង​ហូស​ទៅ​ហើយ។ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សាក​ល្បង​​លើមនុស្ស​​១២​​នាក់​ចំពោះ​ការ​លេង​សេវា​​កំសាន្ត​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ដោយ​ប្រមូល​ទិន្នន័យ​រវាងពេល​២​ខែ។​បន្ទា​ប់មក​មាន​​​ការ​​តេស្ត​ផ្នែក​ចិត្ត​​សាស្រ្ត​និង​ជំនាញ​ក្នុង​ការ​ទំនាក់​ទំនង ជំនាញ​ក្នុង​ការ​វាយ​អត្ថ​បទ និង ចំណេះ​ដឹង​នៃ​ការ​លេង​សេវា​​កំសាន្ត​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត។លទ្ធផលបង្ហាញ​ថា​មិនមាន​ការ​ផ្លាស់​ប្តូរ​អ្វី​ដែល​សំខាន់​ទេ​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​លេងតែគេឃើញមាន​ការ​រីក​ចំរើន​​ក្នុង​ជំនាញ​ទំនាក់​ទំនង​តាម​អ៊ិន​ធឺណេត​ ជំនាញ​ក្នុង​ការ​វាយ​អត្ថបទ​​ចំណេះ​ស្រាវជ្រាវនិង​ ការ​កើន​ឡើង​នូវ​បទ​ពិសោធន៍​ចំពោះ​អ្នក​ដែល​មិន​សូវ​​ប្រើ​អ៊ិន​ធឺ​ណេតពីមុនមក​។

អគ្គ​លេ​ខា​ធិ​ការ​​នៃ​អាជ្ញា​ធ​រ​ជាតិ​​ទទួល​​បន្ទុក​​កិច្ច​ការ​​អភិវឌ្ឍន៍បច្ចេ​ក​វិទ្យា​​គម​នា​គមន៏​​និ​ង​ព័ត៌មាន​​វិទ្យា​​លោកភូ​​លីវ៉ូត​ត្រូវ​​បាន​​​ស្រង់​​សំដី​​​ដោយ​​​សារ​​​ព័ត៌​​មាន​​​ក្នុង​​ស្រុក​​​ថា​​​ល្បែង​កំសាន្ត​​និងល្បែង​ស៊ីសង​មាន​ចរិតខុស​គ្នា​ដែល ពេល ខ្លះ មន្ត្រី អនុវត្តន៏ ច្បាប់ នៅ មានការភន្ត័ច្រឡំ។

លោក​​​​​​ស៊ុ​ម​​​​ច័ន្ទ​​​​​បូរិ​ទ្ធិ​​​​​​អ្នក​​​​​គ្រ​ប់​​​​គ្រង​​​​​ផ្នែក​​​​​ទី​​ផ្សារ​​​​​នៃ​​​​ក្រុម​​​ហ៊ុន​​​​CIDC-IT​​​​ដែល​​​​ទទួល​​​​អា​ជ្ញា​​ប័ណ្ណ​​​​ក្នុង​​​​កា​រ​​​ផ្សព្វ​​​​ផ្សាយ​​​​​ពី​​​សេ​វា​​​​​កំ​សាន្ត​​​​​និស្ស័យ​​​​​ស្នេហ៏​​​ដាវ​​​​​ទេព​​​​នៅ​​​​​កម្ពុជា​​​​និ​យាយ​​ថា​​​ក្រុម​​​​​ហ៊ុន​​​មាន​​​​គោល​​នយោ​​បាយ​​​​​មិន​​​​​​អនុញ្ញាត្តិ​​​អោយ​​​យុវវ័យ​​​ដែល​​​មាន​​​ឯក​​ស​ណ្ឋាន​​​​សិស្ស​​​ចូល​​​លេង​​​នៅ​មជ្ឈ​​មណ្ឌល​​កំសាន្ត​​​របស់​​ខ្លួន​​ទេ​​ហើយ​​ថា​​ក្រុម​ហ៊ុន​កំពុង​​​ពិចារណា​​លើ​​គោល​​​នយោ​​បាយ​​ខ្លះ​​​ទៀត​​​សំរាប់​​ជា​​ការ​​រួម​​ចំណែក​​បង្កើន​ចំណេះ​​ដឹង​​​ពី​​​បច្ចេកវិទ្យា​​IT​​​នៅ​​​កម្ពុជា។

“យើង​បាន​បង្កើត​គេហ​ទំព័​រសប្បាយ​ដែល​ជា​ចលករ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ផ្តល់​ចំណេះ​ដឹងល្អៗ​ដល់​យុវវ័យ​រួមមាន​ការ​យល់​ដឹងពីសង្គម​​ ការ​សិក្សា​​ គ្រឿងញៀ​ន​ សិល្បៈ​នៃ​ការ​រស់​នៅ ​​សុខភាព កីឡា​បច្ចេកវិទ្យា​​ព្រម​ទាំង​ផ្តល់​នូវព័​ត៌មាន​កំសាន្ត​ជា​ច្រើន​ទៀត​​”លោកនិយាយ។

លោកបន្ថែមថាSabay ​ដែល​ជា​អ្នក​ផ្គត់​ផ្គង់​សេវា​កំសាន្ត​JXនោះ​ក៏​បាន​រួម​ចំណែក​រួចទៅ​ហើយ​ក្នុង​ការ​បង្កើន​ចលនា​ប្រើ​ប្រាស់​អក្សរ​សាស្រ្ត​ជាតិ​តាម​រយៈ​ការ​បង្កើត​អោយ​មាន​ប្រព័ន្ធ​Char​t​ជា​ភាសា​ខ្មែរ​ជា​លើក​ដំបូង​ដែល​កំពុង​ពេញនិ​យម​ក្នុង​ចំណោម​យុវវ័យ​និង​​មាន​​កម្មវិធី​លេង​​អុក​​ចក​ត្រង្គ​​ដែលជា​ល្បែងកំ​សាន្ដមាន​លក្ខណៈ​ជា​ប្រ​ពៃ​ណី​ខ្មែរតាម​Online​ផង។

លោក​​ចេង ​វណ្ណា​និ​ស្សិត​​នៅ​​សាកល​​វិទ្យា​​ល័យ​​ភូមិន្ទ​​និតិ​​សាស្ត្រ​​និ​ង​វិទ្យាសា​ស្ត្រ​​សេដ្ឋ​​កិច្ច​​លើក​​ឡើង​​ថា​​​នៅ​​​ពេល​​​ដែល​​​គេ​​ច​ង់​​​អប់រំ​យុវវ័យ​​​​គេ​​​​ត្រូ​វ​​​តែ​​​​ផ្តល់​​​ជា​​​មុ​ន​​នូ​វ​​សេ​វា​​​កំសាន្ត​​​មួយ​​ដែ​ល​​​ពួក​​គេ​​ចូល​​ចិ​ត្ត​​ប​​ន្ទាប់​​​មក​​​ទើប​​​កា​រ​​អប់រំ​​​អាច​​​បញ្ច្រៀប​​​ទៅ​​បាន។

មន្ត្រីរាជធានីភ្នំពេញមិនអាចទាក់ទងសុំយោបល់បានទេនៅថ្ងៃនេះ។

អត្ថបទៈម៉ីសនសុធារី