តារាខ្មែរ”ពីមុននិងបច្ចុប្បន្ន” Trackback
តារាៗតែងតែបដិសេធនៅពេលដែលអ្នកសារព័ត៌មានសួរនាំពីការកែសម្ភស្សនៅក្នុងពេលដែលទស្សនិកជនបានដឹងទៅហើយថាវាមិនមែនជាចំលើយពិត។មានតារាស្រីៗមួយចំនួនមានសន្ទុះកេរឈ្មោះក្នុងល្បឿនដ៏គំហុកក្នុងរវាងពេលចុងក្រោយនេះដោយសារការប្រែប្រួលជាវិជ្ជមានលើសំរស់ដងខ្លួននិងផ្ទៃមុខពិសេសផ្នែកច្រមុះនិងចង្កាប៉ុន្តែអ្នកខ្លះអះអាងថាដោយសារមធ្យោបាយតុបតែងមានភាពទំនើបជាងមុនមិនមែនដោយសារការកែសម្ភស្សនោះទេ។
យុវតីកែវសីហានីអ្នកតុបតែងនៅហាងអ៊ុតសក់Blue Top និយាយថាតារាដែលកែទ្រង់ទ្រាយធំដល់ថ្នាក់វះកាត់កុហកទស្សនិកជនថាប្រើផលិតផលឯអ្នកប្រើផលិតផលកុហកថាប្រើវិធីធម្មជាតិ។ល។
នាងថាតារាៗនៅកម្ពុជានិយមទីកន្លែងកែសម្ភស្សមិនខុសគ្នាប៉ុន្មានទេគឺគ្លីនិកមួយនៅកណ្តាលក្រុងបាងកក។នៅទីនោះមានឯកសារពិស្តារជាច្រើនពីការកែសម្ភស្សរបស់តារាៗខ្មែរដែលខ្លះចាយរហូតដល់ម៉ឹនដុល្លា។នៅនាយកដ្ឋានសំរស់មួយនាក្រុងហូជីមិញក៏គេមានឃើញសល់នូវឯកសារឈ្មោះតារាខ្មែរស្រីប្រុសមួយចំនួនដែរនៅខណៈដែលក្រោយឆ្នាំ២០០០តារាៗនាំគ្នាបោះបង់ចោលការកែសំរស់ដោយគ្លីនីកក្នុងស្រុកហើយចាកចេញទៅប្រទេសជាប់ខាងវិញ។មធ្យោបាយកែសំរស់ដែលនៅតែពេញនិយមខ្លំាងក្នុងចំណោមតារាៗនាពេលបច្ចុប្បន្នរូមមានការវះកាត់ពង្រីកដើមទ្រូងការបូមខ្លាញ់ត្រគាក ការលើកខ្ទង់ច្រមុះ ការចាក់ថ្នំាអោយស និងការលេបថ្នាំសំរកទំងន់ដែលត្រូវទៅទទួលជាប្រចាំរៀងរាល់១រឺ២ខែម្តង។ទោះបីមើលទៅការកែសម្ភស្សក្លាយជារឿងសាមញ្ញក្នុងសង្គមសិល្បៈខ្មែរប៉ុន្តែការចំនាយលើផ្នែកនេះនៅតែមានក្នុងតួលេខគួរអោយភ្ញាក់ផ្អើល។
“គេចំនាយហើយគេចំណាយរហូតឈប់អត់បានទេ!ដូចចាក់ថ្នាំសអញ្ចឹងបើហ៊ានឈប់ខ្មៅវិញលើសដើម”អ្នកសិល្បៈម្នាក់និយាយប្រាប់សប្បាយក្នុងលក្ខខ័ណមិនបញ្ចេញឈ្មោះ។នាយថា”តារាស្រីម្នាក់នោះទៅវះកាត់ដល់កូរ៉េគចំណាយដល់ទៅជាង១ម៉ឹនដុល្លាក្នុង១លើក”នាយសង្កត់ធ្ងន់ថានាងក៏មិនសូវល្បីលំដាប់លេខមួយដែរដូច្នេះមិត្តភក្តិមានការងឿងឆ្ងល់ពីប្រភពទុនកែសម្ភស្សរបស់នាង។
ទោះយ៉ាងណាតារាដែលមិនធ្លាប់ឆ្លងកាត់ការវះកាត់មិនអាចធ្វើអោយទស្សនិកជនភន្ត័ច្រឡំជាមួយអ្នកដែលមានរូបសម្ភស្សសិប្បនិមិត្តបានទេ។សំរស់ធម្មជាតិរបស់ពួកនាងនៅតែធ្វើអោយមហាជនស្ងើចសរសើរទោះបីអ្នកខ្លះមានវ័យជ្រេបន្តិចក្តី។ខាងក្រោមនេះគឺជារូបប្រៀបធៀបពីសិល្បការិនីខ្មែរ១ចំនួនដែលមានសំរស់ប្រែប្រួលនៅរវាងពេលចូលសិល្បៈដំបូងនិងពេលដែលវិទ្យាសាស្រ្តផ្នែកកែសម្ភស្សមានការជឿនលឿន។សាកទស្សន៍ទាយទៅមើល៍តើតារាណាខ្លះដែលឆ្លងកាត់ការវះកាត់កែសម្ភស្ស?តើតារាស្រីរូបណាដែលនៅតែស្អាតតាមសំរស់ពីកំណើត?
អត្ថបទៈប៊ិន ប៊ុណ្ណា
កែសំរួលៈម៉ីសន សុធារី
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |


























