ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស​ដែល​មាននិស្ស័យ​ស្នេហា​វិស័យ​សិល្បៈ​ចំរៀង​ទំាង​បុរាណ​និង​សម័យ​មាន​ឱកាស​ក្នុង​ការ​កសាង​ស្នាដៃ​លើ​វិថី​សិល្បៈ​តាម​រយៈ​មហោ​ស្រព​ប្រលង​ចំរៀង​ធំ​មួយ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​​។

ទូច ស៊ុននិច និង អ៊ុន សុផល

មន្ត្រី​​​ជាន់​​​ខ្ព​ស់​​នៃ​​ក្រសួ​ង​វប្បធម៌​​និង​​​វិចិត្រ​​សិល្បៈ​​អោយ​​​ដឹង​​​ថា​​​មហោ​​​ស្រព​​​​សិល្បៈ​​​​ចំរៀ​ង​សាកល​​​​ខ្មែរ​​​​ជា​​​លើក​​​ដំបូង​​​មួយ​​​នឹ​ង​ត្រូវ​​រៀប​ចំ​​ឡើង​ក្នុ​ង​ខែ​កក្កដា​នៅ​ឯ​​មជ្ឈ​មណ្ឌល​​កោះ​​ពេជ្រ​ក្នុង​គោលដៅ​​​បំផុស និង​​បង្កើន​​ឱ្យ​​មាន​ការ​ប្រកួ​ត​ប្រជែ​ង​​ផ្នែក​​សិល្បៈ​​ចំរៀង​​បុរាណ​និង​សម័យ​តាម​​ទិស​ស្លោក ​“​កម្ពុជា​ព្រះ​រាជា​​ណា​ចក្រ​​នៃ​​វប្បធម៌​”។

លោក​ឃឹម សា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធានគណៈកម្មការ​អន្ដរក្រសួងមានសុទិដ្ឋិថាមហោ​ស្រព​នេះ​អាចចូលរួម​​ទប់​ស្កាត់​​បាន​​នូវ​​ការ​​ហូរ​​ចូល​​នៃ​វប្បធម៌​​អវិជ្ជមាន​​ពី​បរទេស។

បើទោះបីជាក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈនឹងសហការ​ជាមួយ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​ ក្រសួងពាក់ព័ន្ធក៏ដូចជាអគ្គនាយកដ្ឋានវិទ្យុ និង​​ទូរទស្សន៍​​បាយ័ន​ព្រម​ទាំង​​ធនាគារ​​កា​ណាឌី​យ៉ា​សំរាប់​រៀបចំ​មហោស្រព​នេះ​ប៉ុន្តែ​បេក្ខជន​បេក្ខនារី​នឹងត្រូវ​ជ្រើស​ចំរាញ់​តាមរយៈ​មន្ទីរ​វប្បធម៌និង​​វិចិត្រសិល្បៈ​ខេត្តក្រុង​និមួយៗ​ជា​ស្រេច​មុន​ពេល​ដែល​អ្នក​មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​មាន​ឱកាស​មក​ចូលរួម​ប្រកួត​នៅ​ភ្នំពេញ។ដូច្នេះអ្នកដែលមានចំណាប់អារម្មណ៏អាចដាក់​ពាក្យសុំ​ចូល​ប្រឡង​នៅ​តាម​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ដ ដែល​ខ្លួន​​រស់នៅឯអ្នក​រស់នៅ​ក្រៅប្រទេសអាចទំនាក់ទំនង​តាម​ស្ថានទូត​ខ្មែរ​ប្រចាំប្រទេស​និមួយៗរឺតាមគហទំព័រwww.mcfa.gov.kh ៕

កាល​ពី​ប្រមាណ​ជា​២០​ឆ្នាំ​មុន​អគ្គ​នាយក​ដ្ឋាន​ទូរទស្សន៏​ជាតិ​កម្ពុជា​តែង​តែ​បាន​រៀបចំ​មហោ​ស្រព​ចំរៀង​ដែល​ប្រមូល​មក​នូវ​អ្នក​ចំរៀង​ល្បីៗ​សំរាប់​ពិភព​សិល្បៈ​ខ្មែរ​រហូត​ដល់​ពេល​បច្ចុប្បន្ន​មាន​ជា​អាថ៌​នាង​អ៊ុន​​សុផល​នាង​ម៉េង​​កែវ​ពេជ្ជតា​​​នាង​​ទូច​​ស៊ុននិច​។ល។

ដោយ​ប៊ិន​ប៊ុណ្ណា

កែសំរួល:ម៉ីសន​សុធារី