ល្អូកល្អិន​ណាស់! សុខ សោម៉ាវត្តី ​តាម​​ទៅ​គាំទ្រ​​ វ៉ាហេទ ដល់​សិង្ហបុរី

  • 2018-03-15 09:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មេម៉ាយ​មួយ​ភ្លើង​ សុខ សោម៉ាវត្តី បាន​ទៅ​គាំទ្រ​​​កីឡាករ​បាល់​ទាត់​ និង​ជា​តារា​សម្ដែង លី វ៉ាហេទ ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​យប់​មិញ។

សកម្មភាព​​តាម​គ្នា​ស្អិតល្មួត​ដល់​​ក្រៅ​ប្រទេស​ថ្នាក់​ហ្នឹង​ហើយ​ សុខ សោម៉ាវត្តី នៅ​តែ​បដិសេធ​ថា​​ទំនាក់​ទំនង​​ខ្លួន និង​ វ៉ាហេទ​​ ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រួម​ការ​ងារ​ប៉ុណ្ណោះ​ ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​នាង​ប្រកែក​មិន​ទទួល​ស្គាល់​។

ការប្រកួតដែល សុខ សោម៉ាវត្តី ហោះទៅគាំទ្រ លី វ៉ាហេទ នោះ គឺការ​ប្រកួត AFC Cup 2018 ដែលជាការប៉ះរវាងក្រុមបឹងកេត ជាមួយ Home United របស់សិង្ហបុរី៕ ​​

អត្ថបទ៖ ឆុង ស៊ីណាន