ដំណឹងល្អ! កូរ៉េត្រូវការពលរដ្ឋខ្មែរជាង ៤ពាន់នាក់ ធ្វើការងារលើជំនាញដ៏សំខាន់មួយ

  • 2018-03-17 04:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ អ៊ិត សំហេង ​រដ្ឋមន្រ្តី​ក្រសួងការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ប្រកាសថា​ នៅឆ្នាំ​២០១៨នេះ​ កូរ៉េ​នឹងផ្តល់​កូតាចំនួន​ប្រមាណជាង​ ​៤ពាន់នាក់​ ​លើវិស័យ​ឧស្សាហកម្ម​បន្តទៀត។ ​ចំនួន​នេះ​​មិនទាន់​បានរាប់​បញ្ចូល​វិស័យកសិកម្ម​ និង​សំណង់​នៅឡើយ​ទេ ​សម្រាប់​ពលករកម្ពុជា​ទៅធ្វើការ​នៅទីនោះ​ ដោយ​​ចំនួន​នេះគឺ​ប្រហាក់​ប្រហែល​នឹងឆ្នាំ​២០១៧​ហើយ​កម្ពុជា​នៅតែរក្សា​បាននូវចំណាត់​ថ្នាក់ល្អ​បើប្រៀប​ធៀបជាមួយ​នឹង១៦​ប្រទេស​ផ្សេងទៀត។​

ឯកឧត្តម ​បានលើកឡើង​បែបនេះ​ក្នុងជំនួបពិភាក្សា​ការងារ​ ជាមួយ​ឯកឧត្តម O​H NAK-YOUNG ឯកអគ្គរដ្ឋទូត​នៃសាធារណកូរ៉េ​ប្រចាំកម្ពុជា​ នា​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០១៨​នេះ នៅ​ទីស្តីការ​ក្រសួង​។

​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ ​ក៏​បានស្នើ​ទៅភាគីកូរ៉េ​​បន្ថែម ​លើ​វិស័យ​សេវាកម្ម​សម្រាប់​ពលករ​ទៅធ្វើការ​នៅកូរ៉េ​ ថែម​ពីលើវិស័យ​ឧស្សាហកម្ម​ កសិកម្ម ​និងសំណង់ ដែល​មាន​នាបច្ចុប្បន្ន ​ប៉ុន្តែជា​ការឆ្លើយតប​ចំពោះ​បញ្ហានេះ​ ភាគីកូរ៉េ​សុំពេលពិ​ចារណាផងដែរ ​ខណៈ​នៅកូរ៉េ​មិនទាន់​បាន​គិតលើវិស័យ​នេះនៅ​ឡើយទេ​។

គួរ​រំឭក​ថា​ ​ពលករ​ខ្មែរ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ធ្វើ​ការ​នៅ​កូរ៉េ​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​តិច ១២០០​ដុល្លារ ក្នុង​១ខែ ហើយ​ពួកគាត់​តែងតែ​ផ្ញើ​ប្រាក់​ទាំង​នេះ​មក​ស្រុក​កំណើត​វិញ ក្នុង​ម្នាក់ៗ មិន​តិច​ជាង​៨០០ ទៅ​ ១០០០ដុល្លារ​ឡើយ។ បើ​គិត​ពី​តួលេខ​នេះ ចំនួន​ទឹកប្រាក់​ដែល​ពលករ​ខ្មែរ​ត្រូវ​ផ្ញើ​មក​ស្រុក​កំណើត មាន​ប្រមាណ​ជាង ៣០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម