Neymar គ្មាន​បំណង​បំបែក​កំណត់ត្រា​ Top Scorer របស់​វីរបុរស​ Pele

  • 2018-06-04 07:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar មិន​ចាប់​អារម្មណ៍​ការ​បំបែក​កំណត់ត្រា​វីរបុរស​ប្រេស៊ីល​ដើម្បី​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ជម្រើស​ជាតិ​។

Neymar

ក្រោយ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​យប់​មិញ​ ខ្សែ​ប្រយុទ្ធ​ក្លឹប​អ្នកមាន​បារាំង​មាន​គ្រាប់​បាល់​ ៥៤​គ្រាប់​តាម​ពី​ក្រោយ​វីរបុរស​ Romario ចំនួន​១​គ្រាប់​ និង​នៅ​ចាញ់​វីរបុរស​​ Ronaldo (៦២​គ្រាប់​) និង​ Pele (៧៧​គ្រាប់​)។ ទោះ​​វ័យ​ត្រឹម​២៦​ឆ្នាំ​ និង​មាន​ឱកាស​បំបែក​កំណត់ត្រា Top Scorer​ តែ​ Neymar ​ថា​ខ្លួន​មិន​ដែល​គិត​រឿង​ទាំង​នោះ​ឡើយ។

“គ្មាន​ការ​ប្រជែង​គ្នា​ធ្វើ​ជា​អ្នក​ស៊ុត​ច្រើន​ជាង​គេ​ឲ្យ​ប្រេស៊ីល​ទេ។ ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជា​តួ​លេខ​ប៉ុណ្ណោះ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​និមិត្ត​រូប​របស់​ខ្ញុំ ហើយ​ខ្ញុំ​គ្មាន​ថ្ងៃ​ល្អ​លើស​ពួក​គាត់​​ឡើយ ខ្ញុំ​ពិត​ជា​គោរព​ចំពោះ​ Romario, Zico, Ronaldo និង Pele"។ ខ្សែ​ប្រយុទ្ធ​លេខ​១០​ក្រុម​សាំបា​ និយាយ​ដូច្នេះ៕

Pele និង​ Neymar

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម