ច្រើន​សន្លឹក​ ប៊ី សុធារី ស្អាត​ប្លែក​​មើល​មិន​ចង់​ស្គាល់​​ក្នុង​ឈុត​កូន​ក្រមុំ

  • 2018-06-12 02:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់​​​ស្រី​ស្អាត​ ប៊ី សុធារី កាន់​តែ​ស្រស់​ស្អាត​ឡើង​ពី​មួយ​ ទៅ​មួយ​ថ្ងៃ ក្រោយ​ពី​នាង​ ក្លាយ​ជា​បវរ​កញ្ញា​​លេខ​១​ ក្នុង​២០១៦ រួច​មក។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ​ ប៊ី សុធារី បាន​បង្ហាញ​ខ្លួន​​ក្នុង​ឈុត​ប្រពៃណី​ និង​កូន​ក្រមុំ​យ៉ាង​ស្រស់​ស្អាត​ ជាមួយ​ទឹក​មុខ​ម៉ឺងម៉ាត់​​តែ​ទន់​ភ្លន់​​សក្ដិសម​​នារី ខ្មែរ​ពិត​ៗ។

មិន​ត្រឹម​តែ​មាន​ទេពកោសល្យ និង​​រូប​សម្ផស្ស​ស្រស់​សោភា​នោះ​ទេ បវរកញ្ញា​ចក្រវាល​ទី​១​ តំណាង​កម្ពុជា​ ប៊ី សុធារី គឺ​ជា​បេក្ខភាព​តារា​ម៉ូដែល និង​កញ្ញា​​ឯក​ម្នាក់​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ធ្លាប់​ចេញ​ទៅ​បង្ហាញ​មុខ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​​លើក​ ថែម​ទាំង​ធ្លាប់​​នាំ​យក​ពាន​រង្វាន់​មក​កាន់​មាតុប្រទេស​វិញ​ទៀត​ផង។

​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូប​ថត​៖ពី​ហ្វេស​ប៊ុក ប៊ី សុធារី