ជ្រ​ក​ម្លប់​ ខុស​ច្បាប់​?

  • 2018-08-03 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជានៅតែកើតមានរាល់ថ្ងៃ ​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែលទីតាំងប្រជុំមនុស្សរស់នៅច្រើន។ នៅរៀង​រាល់​ថ្ងៃ​ មិន​ថា​ពេល​ណា ថ្ងៃ​ណា ការល្មើសច្បាប់ និងគ្រោះថ្នាក់នៅតែកើតមានគ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ការ​ល្មើស​ច្បាប់​ចរាចរណ៍ និងគ្រោះថ្នាក់ទាំងនោះ​ភាគ​ច្រើន​គឺ​កើត​ចេញ​ពី​កត្តា​មនុស្ស​ជាអ្នកបង្កឡើង។

ក្នុងរូប​ ៣សន្លឹក​​នេះ​វាបង្ហាញ​ពី​ការ​ល្មើស​ច្បាប់​ចរាចរណ៍​ដោយ​ឈប់​លើស​គំនូស​ថ្មើរ​ជើង​មួយនៅរង្វង់មូលនាងគង្ហីញ ដោយ​អ្នក​ល្មើស​ភាគ​ច្រើន​គឺ​អ្នក​ជិះ​ម៉ូតូ។ ការ​ល្មើស​ច្បាប់​ចរាចរណ៍​នេះ​អាច​មក​ពី​អ្នក​ជិះ​ម៉ូតូ​ទាំង​នោះ​​យល់​ថា​នៅ​ទី​តាំង​ល្មើស​នោះ​មាន​ម្លប់​ត្រជាក់​ ឯ​នៅ​ទី​តាំង​ស្រប​ច្បាប់​មាន​កម្ដៅ​ថ្ងៃ​ក្ដៅ ដែល​នេះ​ជា​ហេតុ​ឲ្យ​ពួក​គាត់​​ជិះ​មិន​ឈប់​នៅ​ទី​តាំង​ដែល​​ស្រប​ច្បាប់​។

ករណី​ការ​ឈប់ ឬចត ​លើស​គំនូស​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ត្រង់​មាត្រ​៨៨​ បាន​ចែង​ថា​ ការ​ឈប់ ឬ​ចត​ដោយ​រំលោភ​ ឬ​រំខាន​ ​បទ​ល្មើស​នេះ​ត្រូវ​ផ្ដន្ទា​ទោស​​ពិន័យ​ជា​ប្រាក់​ ៣ពាន់​រៀល​សម្រាប់​ទោចក្រ​ ឬ​ត្រី​ចក្រយានយន្ត​ ៥ពាន់​រៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​ និង១ម៉ឺន​រៀល​សម្រាប់​យាន​យន្ត​ធុន​ធ្ងន់។

តើមូលហេតុអ្វីបានជាការល្មើសនេះនៅតែកើតមានសឹងរាល់ពេល និងគ្រប់ទីកន្លែង? ដោយសារតែច្បាប់ផាកពិន័យនៅមានកម្រិតទាបនៅឡើយ! ដោយសារតែមិនមានមន្ត្រីប៉ូលីសចរាចរមិនឈរជើងនៅទីនោះ! ដោយសារអ្នកល្មើសទាំងនោះមិនដឹងពីច្បាប់ចរាចរណ៍ ឬដឹងហើយនៅតែបំពាន?

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា!

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម