ទិដ្ឋភាព រដ្ឋមន្ត្រីក្រសួងអប់រំកាត់វិញ្ញាសាប្រលងបាក់ឌុប ប្រកាសបើកថ្ងៃប្រលងដំបូង (វីដេអូ)
- 2018-08-20 01:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាព រដ្ឋមន្ត្រីក្រសួងអប់រំកាត់វិញ្ញាសាប្រលងបាក់ឌុប ប្រកាសបើកថ្ងៃប្រលងដំបូង (វីដេអូ)
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ២០ ខែសីហា ២០១៨នេះ គឺជាថ្ងៃកាត់វិញ្ញាសាប្រលងបាក់ ក្រុមមន្ត្រី និង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួនបានជួបជុំគ្នាបើកវិញ្ញាសាជូនសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យស៊ីសុវត្ថិ។ អ្នកកាត់វិញ្ញាសា ប្រកាសបើកការប្រលងបាក់ឌុបទូទាំងប្រទេសធ្វើឡើងដោយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
គួររំលឹកថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០-២១ ខែសីហានេះ គឺការចូលរួមទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសង្គម ចំនួនសរុប ១១៧ ០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ចែកចេញជា ៤ ៧១៦បន្ទប់ នៅរាជធានី-ខេត្តទូទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកឯនៅតាមមណ្ឌលប្រឡងខេត្តផ្សេងៗទៀត នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពទូទៅ នៃការកាត់វិញ្ញាសា និង ថ្ងៃប្រលងបាក់ឌុបដំបូង នៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ
សូមចុចអាន៖ ទាំងភ័យ ទាំងរំភើប! សិស្សបាក់ឌុប មិនភ្លេចឡើយការបន់ស្រន់មុនថ្ងៃប្រឡង
ទស្សនាវីដេអូ ពេលកាត់វិញ្ញាសា ថ្ងៃប្រលងបាក់ឌុប ថ្ងៃដំបូង