កូនជ្រូក មិនខ្វល់យកលុយឲ្យប្រុស មានតែបុរសសម្បូរទ្រព្យតាមសុំស្រឡាញ់ និងផ្គត់ផ្គង់ទៅវិញ

  • 2018-08-23 04:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តារា​​សម្ដែង​ភេទ​ទី៣​ កូនជ្រូក មាន​មាឌ​ធាត់​ទ្រលុកទ្រលន់​​ក៏​ពិត​មែន​ តែ​មិន​ដែល​យក​លុយ​ទៅ​ជះ​លើ​បុរស​ណា​ម្នាក់​ដើម្បី​​សេចក្ដី​ស្នេហា​ឡើយ។ ផ្ទុយ​ទៅវិញ​មាន​តែ​បុរស​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​​តាម​សុំ​​ស្នេហ៍​ និង​ផ្ដល់​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​​​ប្រសិន​បើ​យល់​ព្រម​​ ស្រឡាញ់​រូប​គេ។

កូនជ្រូក ថា​ បច្ចុប្បន្ន​មាន​បុរស​មិន​ក្រោម​១០​នាក់​ទេ កំពុង​តែ​តាម​សុំ​ស្នេហ៍​ ទាំង​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ និង​មធ្យម តែ​គួរ​ឲ្យ​ស្ដាយ​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​ ខ្លួន​មិន​ទាន់​បាន​សម្រេច​យក​អ្នក​ណា​ម្នាក់​មក​ដាក់​ក្នុង​ចិត្ត​នៅ​ឡើយ។ ដោយ​សារ​តែ​​អំឡុង​ពេល​នេះ​ជាប់​រវល់​ការ​ងារ​សិល្បៈ និង​អាជីវកម្ម​បន្តិចបន្តួច។

“តាំង​ពី​ចេះ​ស្រឡាញ់​ប្រុស​មក ខ្ញុំ​មិន​ដែល​យក​លុយ​ទៅ​ចិញ្ចឹម​ប្រុស​ទេ​បង មាន​តែ​គេ​សុំ​ចិញ្ចឹម​ខ្ញុំ​វិញ ព្រម​ទាំង​សន្យា​ថា​​ជួយ​ ឧបត្ថម្ភ​រាល់​ការ​ចាយ​វាយ​របស់​ខ្ញុំ​ ឲ្យ​តែ​ខ្ញុំ​ព្រម​ស្រឡាញ់​គាត់។ មិន​មែន​ឲ្យ​តែ​ភេទ​ទី៣​យក​លុយ​ទៅ​ចិញ្ចឹម​ប្រុស​ទាំង​អស់​ទេ​បង ដូច្នេះ​សូម​បង​ប្អូន​មួយ​ចំនួន​កុំ​មាន​គំនិត​បែប​នេះ​ទៀត"។ កូនជ្រូក រៀបរាប់។

កូនជ្រូក​ បញ្ជាក់​ថា កន្លង​មក​ខ្លួន​ក៏​ធ្លាប់​ ទទួល​លុយ​កាក់​ និង​របស់​របរ​មួយ​ចំនួន​ពី​បុរស​មាន​ទ្រព្យ​ទាំង​នោះ​ដែរ តែ​មិន​ច្រើន​ទេ។ គ្រប់​ពេល​​យក​អ្វី​មួយ​ពី​​គេ​​ កូន​ជ្រូក នឹង​ប្រគល់​ខ្លួន​ប្រាណ​ត្រឡប់​ទៅ​វិញ​ដើម្បី​ជា​ការ​ដោះដូរ​មិន​ចង់​ឲ្យ​ជំពាក់​គុណ៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន