វីដេអូខ្លី៖ មុខរបរ​ធ្វើ​ផ្ទះ​ម្រេញគង្វាល ផ្ដើម​ដំបូង​គេ​នៅខេត្ត​តាកែវ

  • 2018-08-24 03:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ចំណាយ​ដើម​តិច ធ្វើការងារក្រោម​ផ្ទះ មិន​ចំណាក​ស្រុក ហើយ​អាច​រក​ប្រាក់​ចំណូល​គួរសម"។ នេះ​ជា​ការ​លើក​ឡើង​របស់ អ្នក​ស្រី សៅ អឿន វ័យ ៤០​ឆ្នាំ គឺ​ជា​អ្នក​ធ្វើ​ផ្ទះ​ម្រេញ​គង្វាល ដ៏​លេច​ធ្លោរ​ម្នាក់​ នៅ​ភូមិ​សីម៉ា ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ​ ដែល​បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​​វគ្គ២ កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រភពដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​អ្នក​ស្រី​បោះ​បង់​ចោល​របរ​ធ្វើ​កញ្ជើរ កញ្ច្រែង ល្អី លក់ អ្នកស្រី​និង​ក្រុម​គ្រួសារ​ បាន​ចាប់​ផ្តើម​ប្រកប​របរ​ធ្វើ​ផ្ទះ​ម្រេញ​គង្វាល​នេះ នៅ​ឆ្នាំ​២០១៣​។ ផ្ទះ​ម្រេញ​គង្វាល​ គឺជា​ជំនឿ​អរូបិយ​មួយ​របស់​ប្រជាជន​ខ្មែរ ដែលគ្រប់គ្នា​យល់​ថា ម្រេញគង្វាល​ គឺជា​ក្មេងៗ ដែលតាមថែរក្សា​ផ្ទះ ឲ្យ​ក្រុម​គ្រួសារ​សុខសប្បាយ ចៀវផុត​ពី​ទុក្ខភ័យ​នានា។

សូមទស្សនាវីដេអូ

ចង់ដឹងវិធីធ្វើ​ផ្ទះ​ម្រេញគង្វាល​ចុចអាន​អត្ថបទ​នេះ គន្លឹះសំខាន់ៗ និងប្រវត្តិ​ធ្វើ​​ផ្ទះ​ម្រេញ​គង្វាល នៅ​ស្រុកត្រាំកក់ ខេត្តតាកែវ​

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក