សត្វត្មាត​ស៊ីសាកសពស្អុយរលួយ តែ​បានជួយ​ដល់​មនុស្ស សត្វ​មិន​ធម្មតា

  • 2018-08-29 08:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ត្មាន​ជា​សត្វ​ដែល​ស៊ី​សាក​សពជា​អាហារ​ ហើយ​ការ​ស៊ីសាកសពនេះអាច​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​គិតថា​សត្វនេះជា​សត្វ​កខ្វក់ ប៉ុន្តែការពិត​ជាក់ស្តែង​សត្វត្មាត​បានជួយ​ដល់​មនុស្ស និង​សត្វដទៃទៅវិញ​ទេតាមរយៈការ​ស៊ីសាកសពនេះ។

អង្គារ BirdLife International Cambodia Programme បាន​សរសេរនៅលើ ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា​សត្វ​ត្មាត​រក្សា​បរិស្ថាន​ឱ្យ​ល្អ​ស្អាត​ និង​បង្កា​មិន​ឱ្យ​ក្លិន​ស្អុយ​ និង​ជំងឺ​រាត​ល្បាត​ ឆ្លង​ទៅ​​មនុស្ស និង​សត្វ​ពាហ​នៈ​។ ប្រ​ភពដដែល​សរសេរទៀតថា​ សត្វត្មាត​ស៊ីសាក​សព​សត្វ​ដែល​ងាប់​ស្អុយ​រលួយ​ ដែល​សាក​សព​សត្វ​ស្អុយ​រលួយ​នោះ​ អាច​មាន​ផ្ទុក​មេ​រោគ​ឆ្លង​ ហើយ​អាច​ចម្លេង​មក​មនុស្ស​ និង​សត្វ​បាន។​

ទោះយ៉ាង​ណា​មក​ដល់​ឆ្នាំ​២០១៨ នេះ​តាមរយៈ​ការ​អង្កេត​សត្វត្មានៅកម្ពុជាមាន​តិចជាង​១៣០​ក្បាលប៉ុណ្ណោះ។ ប្រ​ភពដដែលបន្តថា៖ «សត្វ​ត្មាត​ទាំង​នេះ​ ជា​ប្រភេទ​សត្វ​បក្សី​ ដែល​មាន​ជាតិ​អា​ស៊ីត​ខ្លាំង​ក្នុង​ក្រពះ​ ដែល​ធ្វើ​ឱ្យ​ពួក​វា​អាច​ស៊ី​សាក​សព​សត្វ​ស្អុយ​រលួយ​បាន​យ៉ាង​ងាយ​។ ដោយ​សម្អាត​​សាក​សព​សត្វ​ដែល​ស្អុយ​រលួយ​អស់​ពី​ដី សត្វ​ត្មាត​បង្កា​មិន​ឱ្យ​មាន​ជំងឺ​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ និង​សត្វ​»។

ទោះយ៉ាងណា​ប្រ​ភពខាង​លើ​ថា​សត្វត្មាត​កំពុង​ទទួលរងគ្រោះ​បាទើជម្រក​ដោយ​ការកាប់បំផ្លាញព្រៃឈើ និង​ដោយការ​ពុល​ថ្នាំបំពុល​សត្វព្រៃជា​ដើម។ អង្គការខាងលើ​អំពាវ​ឲ្យ​ប្រ​ជាពល​រដ្ឋ​រួមគ្នា​ជួយការពារ​សត្វត្មាត ឈប់​បរិភោគសាច់សត្វព្រៃ និង​ប្រើប្រាស់ថ្នាំបំពុល​សត្វព្រៃ៕​

ទោះ​ជា​យ៉ាង​ណា​ សត្វ​ត្មាត​កំពុង​ទទួល​រង​ការ​គម្រាម​កំហែង​ពី​ការ​បាត់​បង​ទី​ជម្រក​ ដោយ​សារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​រង​គ្រោះ​ដោយ​សារ​ការ​ពុល​ថ្នាំ​បំពុល​សត្វ​ព្រៃ​។ ពួក​យើង​ត្រូវ​តែ​រួម​គ្នា​ការ​ពារ​ប្រភេទ​សត្វ​ត្មាត​ទាំង​នេះ​ ដើម្បី​ឱ្យ​ពួក​វា​បន្ត​ដើ​រ​តួនា​ទី​ដ៏​សំខាន់​របស់​ពួក​វា​ក្នុង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​។

រួម​គ្នា​ការ​ពារ​សត្វ​ត្មាត ដោយ​មិន​បរិភោគ​សាច់​សត្វ​ព្រៃ និង​ប្រើ​ប្រាស់​ថ្នាំ​បំពុល​សត្វ​ព្រៃ​។

អត្ថបទ៖ ទូច សុខា