និទ្ទេស E ពិន្ទុត្រឹម ២៣៧ជាប់ តែ A ដល់ D វិញ ទាល់តែធ្វើបានប៉ុណ្ណេះសិន

  • 2018-08-31 05:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ បង្ហាញ​និទ្ទេស​នៃ​ការ​ប្រឡង​​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​ សម្រាប់​ឆ្នាំ ២០១៨ ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម៖

ដោយ​ឡែក​កន្លង​មក​ធ្លាប់​មាន​សាធារណជន​យល់​ច្រឡំ​ និង​ងឿង​ឆ្ងល់​ថា សិស្ស​និទ្ទេស A ​មាន​លំដាប់​ពិន្ទុ​ពេញ 100.000 គ្មាន​ខុស​ទេ​ឬ ទើប​ពិន្ទុ​ពេញ ខណៈ​មុខ​វិជ្ជា​ប្រវត្តិវិទ្យា​បាន​ត្រឹម B ប៉ុណ្ណោះ? ចំណែក​អ្នក​ខ្លះ​ឆ្ងល់​ថា ហេតុអ្វី​សិស្ស​ដែល​បាន​ពិន្ទុ​មិន​ដល់ 50.000 ជាប់​បាក់​ឌុប​ឆ្នាំ​នេះ​ដែរ បើ​មិន​គ្រប់​ពាក់​កណ្ដាល​នៃ​ពិន្ទុ​សរុប​ផង​នោះ?

ក្រសួង​អប់​រំ​ បាន​ពន្យល់​ពី​របៀប​គណនា និង​ពន្យល់​យ៉ាង​ច្បាស់​ដូច​តទៅ​៖​

តាម​ពិត​ទៅ លំដាប់​ពិន្ទុ​មិន​មែន​ជា​មធ្យម​ភាគ​ពិន្ទុ​នោះ​ទេ។ លំដាប់​ពិន្ទុ​គឺ​ជា​សន្ទស្សន៍​ផ្នែក​ស្ថិតិ (Percentile Rank) ដែល​រៀប​បេក្ខជន​ទាំង​អស់​តាម​លំដាប់​សមត្ថភាព​លើ​មាត្រដ្ឋាន​ក្រិត​ពី​១០០ ដល់ ​០។   មាន​ន័យ​ថា សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​លំដាប់​ពិន្ទុ 100.000 ឯ​លេខ២ នឹង​ទទួល​បាន​លំដាប់​ពិន្ទុ 99.999 តាម​លំដាប់​លំដោយ​មក​ក្រោម។ អ្នក​បាន​លំដាប់​ពិន្ទុ 100.000 មិន​មែន​មាន​ន័យ​ថា​ធ្វើ​ត្រូវ​ទាំង​អស់​នោះ​ទេ គ្រាន់​តែ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ប៉ុណ្ណោះ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម