ចេញហើយ! បញ្ជីឈ្មោះជម្រើសជាតិកម្ពុជា អត់មាន វឌ្ឍនាកា មែន

  • 2018-09-01 02:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា បានចេញជាផ្លូវការហើយដើម្បីត្រៀមប្រកួតជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី​១០​ខាង​មុខ​នេះ ដែល​ជា​ការ​ប្រកួតមិត្តភាពកម្ដៅសាច់ដុំ។

យ៉ាងណាមិញ គេសង្កេតឃើញ​ថា​បញ្ជី​នេះ បែរ​ជា​គ្មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធល្បីឈ្មោះ ចាន់ វឌ្ឍនាកា ​នោះ​ទេ។ ដោយ​ការ​មិន​មាន​ឈ្មោះ​នេះ អាច​មក​ពី​របួស​របស់គេ​មិន​ទាន់​ជា​សះស្បើយ​១០០% ​អាច​ចូល​លេង​បាន​នៅ​ឡើយ។ របួស របស់ ចាន់ វឌ្ឃានាកា កើតឡើង​ពេល​លេង​មិត្តភាព​ទល់​ក្រុម​មក​ពី​លីគ​ជប៉ុន​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ខណៈ​ដែល​ថ្ងៃទី​១០​ជា​ប្រកួត​មិត្តភាព​ផង​នោះ ទើប​បាន​ជា​គ្រូ​បង្វឹក​មិន​កោះហៅ​រូបគេ​តែ​ម្ដង ដើម្បី​ទុក​ពេល​ឱ្យ​សម្រាក​ព្យាបាល៕

អត្ថបទ៖ មុន្នីរម្យ