គ្រូ​ Juventus ថា​យ៉ាង​ម៉េច​ខ្លះ​ពេល​ Ronaldo ស៊ុត​មិនចូលសោះ​៣​ប្រកួត​នេះ​

  • 2018-09-03 01:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រក​មិន​ទាន់​បាន​១​គ្រាប់​នៅ​ឡើយ​នៅ​៣​ប្រកួត​កន្លង​មក​ក្នុង​​ក្របខ័ណ្ឌ​ Serie A របស់​អ៊ីតាលី​ចាប់​តាំង​ពី​រូប​គេ​ចាកចេញ​ពី Real Madrid ទៅលេង​នៅ​ទីនោះ។​

Ronaldo

ខ្សែ​ប្រយុទ្ធ​​ព័រទុយហ្គាល់​ព្យាយាម​ស៊ុត​សំដៅ​ទី​២៣​ជើង​យោង​តាម​ស្ថិតិ​កន្លង​មក​ប៉ុន្តែ​គ្មាន​មួយ​ជើង​ណា​អាច​បំប៉ោង​សំណាញ់​ទី​បាន​ឡើយ។​ Ronaldo ដែល​ Juventus ទិញ​ក្នុង​តម្លៃ​៩៩​លាន​ផោន​បាន​បង្ហាញ​ខ្លួន​៣​ប្រកួត​ទល់​ Verona, Lazio និង​ Parma តែ​មិន​អាច​ស៊ុត​ចូល​ទី​បាន​ទោះ​ក្រុម​របស់​គេ​ឈ្នះ​ទាំង​៣​ក៏​ដោយ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ Allegri អ្នក​ចាត់​ការ​ Juventus បាន​និយាយ​ថា Ronaldo ត្រូវ​ការ​ពេល​វេលា។ "បាល់ទាត់​អ៊ីតាលី​គឺ​ផ្ដល់​បទ​ពិសោធន៍​ផ្សេង។​ ប្រហែល​ជា​បាល់​ស្ថិត​នៅ​ជំហរ​មិន​ល្អ​ ឬ​អាច​ Ronaldo ស៊ុត​មិន​ចំ​គោលដៅ​។​ ពួក​យើង​នឹង​សម្រួល​អារម្មណ៍​ឡើង​វិញ​ក្រោយ​ការ​សម្រាក​របស់​កីឡាករ​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ"៕

លោក Allegri

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម