ទី​បំផុត​ Honda មក​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​ផ្ទាល់​ថ្ងៃ​ស្អែក​

  • 2018-09-03 12:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​ Keisuke Honda បាន​មក​ដល់​​កម្ពុជា​ហើយ​​កាល​ពី​វេលា​ម៉ោង​​ជិត​៦​ល្ងាច​នេះ ដើម្បី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហ្វឹកហាត់​​ផ្ទាល់​ត្រៀម​​ប្រកួត​មិត្តភាព​អន្តរជាតិ​នា​ពេល​ខាង​មុខ។

ដំណឹង​នៃ​ការ​មក​ដល់​​ដឹក​នាំ និង​បង្ហាត់​ផ្ទាល់​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ Keisuke Honda មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ​ ប៉ុន្តែ​ក៏​មាន​ប្រភព​ព័ត៌មាន​ខ្លះ​លេច​ចេញ​ថា​ រូប​គេ​អាច​នឹង​មក​ផ្ទាល់​ ស្រប​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​​​ប្រមូល​ថ្ងៃ​ចន្ទ​ ទី​៣ ខែ​កញ្ញា​នេះ និង​គ្រោង​ហ្វឹកហាត់​នៅ​ល្ងាច​ថ្ងៃ​ស្អែក។

យ៉ាង​ណា កាល​ពី​ល្ងាច​មិញ​​នេះ ស្រប​ពេល​ដែល​គណៈ​ប្រតិភូ​កីឡា​កម្ពុជា​ត្រឡប់​មក​ពី​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ ក៏​លេច​មុខ​កីឡាករ​​បាល់ទាត់​លំដាប់​អន្តរជាតិ​ និង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ Honda មាន​វត្តមាន​ដល់​ប្រទេស​កម្ពុជា​ដែរ។

ជា​ពិសេស​ទៀត​នេះ​ ល្ងាច​ស្អែក​មុន​ការ​ហ្វឹកហាត់ Honda ក៏​នឹង​​ផ្តល់​ឲ្យ​អ្នក​សារព័ត៌មាន​សម្ភាសន៍​មុន​ពេល​ចាប់​ផ្តើម​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៀត។ ការ​ហ្វឹកហាត់​នេះ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នា​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ ជាន ចាន់រ៉ា