សំដីរបស់ Keisuke Honda អាចធ្វើឲ្យអ្នកគាំទ្រកម្ពុជាពេញចិត្ត
- 2018-09-04 12:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំដីរបស់ Keisuke Honda អាចធ្វើឲ្យអ្នកគាំទ្រកម្ពុជាពេញចិត្ត
ចន្លោះមិនឃើញ
គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាថ្មីជឿជាក់ថា វត្តមានរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិនឹងធ្វើឲ្យប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្របាល់ទាត់ពេញចិត្តសម្រាប់ការប្រកួតនាពេលខាងមុខ។
ឆ្លើយតបចំពោះអ្នកសារព័ត៌មាន ក្រោយពេលបង្ហាត់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាផ្លូវការក្នុងថៃដំបូង លោក Keisuke Honda បាននិយាយថា ៖«សម្រាប់ថ្ងៃដំបូងនេះ ខ្ញុំមានអារម្មណ៍ល្អ និងរំភើបចំពោះការងារនេះ។ ខ្ញុំចង់ផ្តល់បទពិសោធរបស់ខ្ញុំដល់ក្រុមបាល់ទាត់កម្ពុជា។ ពិតណាស់ នេះទើបតែចាប់ផ្តើមទេ យើងស្វែងរកឃើញអ្នកមានទេពកោសល្យនៅទីនេះ។ **ខ្ញុំជឿថា ខ្ញុំអាចធ្វើឲ្យប្រជាជនកម្ពុជាសប្បាយរីករាយក្នុងនាមជាខ្ញុំគ្រូបង្វឹក»។**
«ច្បាស់ណាស់ រាល់ការប្រកួត យើងត្រូវព្យាយាមដើម្បីឈ្នះ ប៉ុន្តែនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ ខ្ញុំត្រូវការស្វែងយល់ពីការលេងរបស់កីឡាករម្នាក់ៗឲ្យបានស៊ីជម្រៅ។ យើងមានតែប៉ុន្មានថ្ងៃទៀតទេដែលត្រូវលេងទល់នឹងម៉ាឡេស៊ី តែការហ្វឹកហាត់រាល់ថ្ងៃ ខ្ញុំត្រូវធ្វើតេស្តកីឡាករម្នាក់ៗ ត្រូវកែលម្អចំណុចខ្វះខាត ហើយខ្ញុំកំពុងផ្តោតលើចំណុចនេះ»។
នេះជាថ្ងៃដំបូងដែលក្រុមបាល់ទាត់ជម្រើសជាតិចាប់ផ្តើមហ្វឹកហាត់ក្រោមវត្តមានគ្រូបង្គោលថ្មីដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ។ ដូច្នេះនៅមានរយៈពេលជាងមួយសប្តាហ៍ទៀតដែល Honda ត្រូវបង្វឹកដើម្បីត្រៀមខ្លួនឲ្យបានល្អ៕