តិច​ច្រឡំ​ថា​នៅ​ស្រុក​គេ​អី​ទៅ នៅ​ខ្មែរ​មាន​រឿងថ្ម iPhone ផ្ទុះ​ឆេះ​ហុយ​ផ្សែង​ពេញ​ផ្ទះ

  • 2018-09-05 04:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​កម្ពុជា មាន​ករណី​រសើប​មួយ​បាន​កើត​ឡើង​គឺ iPhone មួយ​គ្រឿង​ផ្ទុះ​ឆេះ​ អំឡុង​ពេល​ដែល​បុរស​ម្នាក់​បាន​សាក​ថ្ម​ទូរសព្ទ​ទុក​ចោល​នៅ​ពេល​យប់។

លោក ឡុង ភារម្យ ដែល​ជា​ម្ចាស់​ទូរសព្ទ​បាន​និយាយ​ថា៖ "ម៉ោង ៣ ទៀប​ភ្លឺ​លឺ​សូរ​ផូង​រំពង​ពេញ ​បន្ទប់​បើកភ្នែក​ឡើង​អណ្តាត​ភ្លើង​ក្រហមឆ្អៅ។ ជួប​ផ្ទាល់​ខ្លួន​ឯង​ហើយ​ដាក់​សាក​ថ្ម​ទូរសព្ទ​ផ្ទុះ​ឆេះ​ពេញ​បន្ទប់ បើ​មិន​នៅ​ផ្ទះ​ទេ ដឹង​តែ​ឆេះ​ផ្ទះ​ខ្ទេច​ហើយ។ ដូចនេះ សូម​បងប្អូន​គ្រប់​គ្នា​មេត្តា​ប្រុង​ប្រយត្ន័ ជា​ពិសេស​អ្នក​ចូលចិត្ត​សាក​ថ្ម​បណ្តើរ​ចុច​លេង​បណ្តើរ។"

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្ម iPhone 6 Plus ដែល​ផ្ទុះ​នោះ​គឺ​ជា​របស់​ដើម(ហ្សីន) មិនមែន​ថ្ម​ដោះ​ដូរ​នោះទេ។

ដើម្បី​​ជៀស​វាង​កើត​ករណី​បែប​នេះ ប្រិយមិត្ត​ក៏​ដូច​ជា អ្នក​ប្រើ​ស្មាតហ្វូន​ផ្សេងៗ គួរ​ស្វែង​យល់​ពី​របៀប​ប្រើប្រាស់ និង​ការ​ការពារ​នានា​ឲ្យ​មាន​សុវត្ថិភាព​ដូចជា កុំ​ទុក​ឲ្យ​ទូរសព្ទ​អស់​ភ្លើង​រហូត​ដល់ 0% បាន​សាក​ភ្លើង បើ​ឃើញ​ថ្ម​នៅ​សល់​ត្រឹម 35% ប្រញាប់​សាក​ឲ្យ​ពេញ កុំ​ប្រើប្រាស់​ឆ្នាំង​សាក​​ក្លែង​ក្លាយ ឬ​​ជា​របស់​​គ្មាន​ធានា​ពី​ក្រុម​ហ៊ុន​​​នាំ​ចូល​ បើ​ទូរសព្ទ​ក្តៅ​ខ្លាំង ត្រូវ​ទុក​ឲ្យ​ត្រជាក់​ចាំ​សាក​ភ្លើង ហាម​សាក​ភ្លើង​ពេល​ទូរសព្ទ​កំពុង​ក្ដៅ​ខ្លាំង ត្រូវ​រក​កន្លែង​​សាកទូរសព្ទឲ្យ​សម​រម្យ ដោយ​ដាក់​នៅ​លើ​តុ​ក្បែរ​ក្បាល​ដំណេក(ហាម​ដាក់​នៅ​លើ​ភួយ​ឬ​ខ្នើយ អាច​បណ្ដាល​ឲ្យ​ឆេះ ករណី​ទូរសព្ទ​ក្តៅ​ខ្លាំង​)៕

រូបភាព៖ ឡុង ភារម្យ

អត្ថបទ៖ រក្សា