ភ្ញាក់ផ្អើល! កន្ទុយបារី ត្រូវគេបោះចោលក្នុងសមុទ្រច្រើនបំផុត ក្នុងចំណោមសំរាមដទៃ

  • 2018-09-05 07:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្ទុយបារី បាន​ក្លាយ​ជា​សំរាម​មួយ​ប្រភេទ ដែល​មនុស្ស​បោះ​ចោល​ទៅ​ក្នុង​មហាសមុទ្រ​ទូទាំង​ពិភពលោក​ច្រើន​បំផុត ក្នុង​ចំណោម​សំរាម​ដទៃ​ផ្សេង​ទៀត។

យោង​តាម​គម្រោង Cigarette Butt Pollution Project បាន​ឲ្យ​ដឹង​ថា បារី​ប្រមាណ​ជា ៥,៥ ទ្រីលាន​ដើម ត្រូវ​បាន​ផលិត​ជា​រៀង​រាល់​ឆ្នាំ នៅ​ទូទាំង​ពិភពលោក ដែល​ផ្ទុក​តម្រង​ប្លាស្ទិក ធ្វើ​ពី​សារធាតុ​សែលុយឡូស​អាសេតាត (cellulose acetate)។

តម្រង​ទាំង​នោះ អាច​ត្រូវ​ការ​ពេល​ជា​ច្រើន​ទសវត្ស​ដើម្បី​រលួយ បន្ទាប់​ពី​កន្ទុយ​បារី​ត្រូវ​បាន​គេ​បោះ​ចោល។ ជាមួយ​គ្នា​នេះ នៅ​ពេល​ដែល​ប្លាស្ទិក​រលួយ សារធាតុ​គីមី​អាច​ត្រូវ​សត្វ​ស្រូប​យក​ទៀត​ផង។

យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​បរិស្ថាន​ឲ្យ​ដឹង​ថា អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​សំណល់​នេះ នៅ​ក្នុង​សត្វ​បក្សី​សមុទ្រ​ប្រហែល ៧០% និង ប្រហែល ៣០% ទៀត​នៅ​ក្នុង​ខ្លួន​សត្វ​អណ្ដើក​សមុទ្រ៕

ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម