ម៉ាឡេស៊ី​អត់​យក​កីឡាករ​​ក្លឹប Terengganu​ ម្នាក់​សោះ​ត្រៀម​ប៉ះ​​កម្ពុជា​

  • 2018-09-06 03:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​លោក​ Tan Cheng Hoe គ្រូ​បង្វឹក​ជម្រើស​ជាតិ​ម៉ាឡេស៊ី​បាន​ប្រកាស​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជា​មួយ​ឆាយនីយតៃប៊ិ និង​ជម្រើស​ជាតិ​កម្ពុជា។

ក្រុម​ម៉ាឡេស៊ី​ហ្វឹកហាត់ (រូបថត៖ FA Malaysia Official)

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​កីឡាករ​របស់​ Terengganu FA ដែល​ជា​ទ្រនំ​របស់​កីឡាករ​កម្ពុជា ​ធារី ចន្ថាប៊ីន មិន​មាន​ជាប់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ម្នាក់​ឡើយ​។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ប្រភព​ Goal.com។ Terengganu បាន​​បញ្ចប់​​​លីគ​កំពួល​ម៉ាឡេស៊ី​រដូវ​កាល​២០១៨​ស្ថិត​នៅ​លេខ​​៥​ ប៉ុន្តែ​មិន​មាន​កីឡាករ​ណា​ម្នាក់​ជាប់​ជម្រើស​ជាតិ​ម៉ាឡេស៊ី។ ផ្ទុយ​ទៅ​វិញ​ក្លឹប​​១០​ផ្សេង​ទៀត​សុទ្ធ​តែ​ត្រូវ​បាន​​ជ្រើស​រើស​កីឡាករ​​ឲ្យ​ចូល​ជម្រើស​ជាតិ។​​

កីឡាករ​ទាំង​២៧​នាក់​ដែល​ត្រូវ​បាន​កោះ​ហៅ​មាន

  • Johor Darul Ta'zim មាន​៦​នាក់
  • Perak ចំនួន ៤ នាក់
  • Kedah ចំនួន ៥ នាក់
  • Kuala Lumpur ចំនួន ៣នាក់
  • Meleka United ចំនួន ១នាក់
  • Sabah ចំនួន ២នាក់
  • Kelantan ចំនួន ១នាក់
  • Pahang ចំនួន ២នាក់
  • PKNS ចំនួន ១នាក់
  • Selangor ចំនួន ១នាក់
  • Nakhon Ratchasima (លីគកំពូលថៃ) ចំនួន ១នាក់

ក្លឹប​ Kelantan ដែល​ត្រូវ​កាត់​ចេញ​ក៏​ជាប់​ម្នាក់​ដែរ​ ប៉ុន្តែ​ក្លឹប​កាត់​ចេញ​ Negeri Sembilan ក៏​អត់​ជាប់​ដូច​​ក្លឹប​ Terengganu ដែរ៕

ក្រុម​ម៉ាឡេស៊ី​ហ្វឹកហាត់ (រូបថត៖ FA Malaysia Official)

អត្ថបទ៖ ជាន ចាន់រ៉ា