Galaxy S10 អាច​ល្អ​ជាង Note 9 ក៏​ថា​បាន បើ​អាច​គួរ​រង់ចាំ​បន្តិច​សិន​

  • 2018-09-07 01:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 ជា​ស្មាតហ្វូន​ម៉ូដែល​ចុង​ក្រោយ (បច្ចុប្បន្ន​) របស់ Samsung បំពាក់​បច្ចេកវិទ្យា​ល្អ​ៗកម្រិត​ចុង​ក្រោយ មាន​ការ​ចាប់អារម្មណ៍​មិន​តិច​នាក់​ទេ​។ យ៉ាងណាមិញ ស្មាតហ្វូន​ដែល​នឹង​លេច​រូបរាង​ប៉ុន្មាន​ខែ​បន្ទាប់​គឺ Galaxy S10 មាន​ហេតុផល​សំខាន់​ៗអាច​រង់ចាំ​មើល​សិន​។ 

ការ​រចនា​រូបរាង​ថ្មី​

Galaxy S10 អាច​មាន​ការ​អាប់ដេត​រូបរាង​ច្រើន​ពី​ជំនាន់​មុន Galaxy S9 ដោយ​មាន​ប្រើ​បច្ចេកវិទ្យា Infinity display របស់ Samsung, អេក្រង់​កោង​គែម​សងខាង ពង្រីក​ទំហំ​លាត​ពេញ​ធំ​ជាង​មុន ហើយ​ទំនង​ជា​ស្ដើង​ជាង S9 និង Note 9។ 

មុខងារ​ស្កេន​ក្រយៅ​ដៃ​ថ្មី​

មុខងារ​ស្កេន​ម្រាមដៃ​នៅ​លើ​ខ្នង Galaxy Note 9 ស្ថិត​នៅ​ទីតាំង​ល្អ​ជាង​លើ Note 8។ អ្នក​ប្រើប្រាស់​ត្រូវ​រំកិល​ម្រាមដៃ ស្ទាប​ផ្នែក​ក្រោយ ដាក់​ឲ្យ​ចំ ដែល​អាច​មាន​ឱកាស​ច្រើន​ប៉ះ​ចំ​កាមេរ៉ា​បង្ក​ស្នាម​ប្រឡាក់​។ 

Galaxy S10 នឹង​អាច​មាន មុខងារ​ស្កេន​ម្រាមដៃ Ultrasonic ថ្មី​ បង្កប់​ក្នុង​អេក្រង់​តែ​ម្ដង​។ អ្នក​ប្រើប្រាស់​អាច Unlock ទូរសព្ទ  ឬ​ផ្ទៀងផ្ទាត់​ការ​ចំណាយ សង្កត់​ម្រាមដៃ​លើ​ទីតាំង​ណាមួយ​លើ​អេក្រង់​។ 

កាមេរ៉ា​មាន Lens ដល់​ទៅ បី គ្រាប់​

Note 9 មាន​កាមេរ៉ា​គុណភាព​ល្អ ប៉ុន្តែ​នៅ​មិន​ទាន់​ល្អ​ដល់ Huawei P20 Pro បំពាក់ Lens កាមេរ៉ា​ដល់​ទៅ ៣ គ្រាប់​។ Samsung ក៏​អាច​នឹង​ចូលរួម​ដែរ ក្នុង​ការ​បំពាក់​កាមេរ៉ា​បី​គ្រាប់​លើ​ម៉ូដែល S10។ ទាំង S10 និង S10+ ទំនង​សុទ្ធតែ​បំពាក់​កាមេរ៉ា​បី​គ្រាប់ ដែល​មាន Wide-angle sensor ទំហំ 12 Megapixels, Telephoto sensor ទំហំ​12 Megapixels សម្រាប់​ថត Portrait Mode រួម​ជា​មួយ Ultra-wide-angle sensor ទំហំ 16 Megapixels ថត​បាន​កាន់​តែ​លម្អិត​។ 

សមត្ថភាព​

Note 9 បច្ចុប្បន្ន​ជា​ស្មាតហ្វូន​លឿន​បំផុត​លើ​ទីផ្សារ ប៉ុន្តែ​ពេល​ម៉ូដែល iPhone ចេញ​ក្នុង​ឆ្នាំ​នេះ បំពាក់ Chip A12 7nm ស្មាតហ្វូន Note 9 ប្រហែល​រុញ​ទៅ​ម្ខាង​ហើយ​។ 

S10 និង S10+ អាច​នឹង​ប្រើ Chip 7nm ជំនាន់​បន្ទាប់ ល្បឿន​កាន់​តែ​លឿន​មិន​ធ្លាប់​មាន​ចំពោះ​ទូរសព្ទ Galaxy។ ម៉ូដែល​លក់​នៅ សហរដ្ឋអាមេរិក និង​ចិន អាច​ប្រើ Chip Snapdragon ថ្មី​របស់ Qualcomm ខណៈ​ក្រៅ​ពី​នេះ​ប្រើ Chip Exynos។ Chip ទាំង​ពីរ​នេះ នឹង​ផ្ដល់​ល្បឿន​មិន​ធ្លាប់​មាន​លើ​ទូរសព្ទ Android។​

អាច​ជ្រើសរើស​

Note 9 មាន​ទំហំ​ធំ តម្លៃ​ថ្លៃ សមស្រប​នឹង​កម្រិត​បច្ចេកវិទ្យា​ចុងក្រោយ ប៉ុន្តែ S10 អាច​នឹង​ផ្ដល់​ជម្រើស​ច្រើន​ជាង​នេះ ក្នុង​ទំហំ និង​តម្លៃ​ធូរ​ជាង​នេះ រួមមាន S10 Lite, S10 និង S10+៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម