ក្រុមហ៊ុន​បច្ចេកវិទ្យា​គ្រាក់ៗ បោះទុនរាប់ពាន់លានដុល្លារ​លើ​ផ្នែកសុខភាព

  • 2018-09-07 03:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណើន​ប្រជាជន​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាច​ថា​ជា​ការ​ព្រួយ​បារម្ភ​សកល ចំពោះ​ការ​ចំណាយ​លើ​តម្លៃ​ថែទាំ​សុខភាព​។ 

បើ​តាម Centers for Medicare and Medicaid Services (CMS) ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​ក្នុង​សហរដ្ឋអាមេរិក​បាន​កើន​ដល់​ទៅ ៣ ពាន់​លាន​ដុល្លារ​ ប្រចាំ​ឆ្នាំ ហើយ​ក៏​នឹង​រំពឹង​មាន​ការ​កើន​ឡើង​ដល់​ទៅ ៥% ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។ 

អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព​ភាគ​ច្រើន​បាន​ងាក​មក​ពឹង​បច្ចេកវិទ្យា​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព កាត់​បន្ថយ​ការ​ចំណាយ​។ ត្រឹម ៥ឆ្នាំមុន មូលនិធិ​ថែទាំ​សុខភាព ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក​ធំ​ចំនួន ១០ កើន​ពី ២៧៧ លាន​ដុល្លារ​ទៅ ២.៧ ពាន់​លាន​ដុល្លារ​។ 

បច្ចេកវិទ្យា​ថ្មី​ៗរួម​មាន ឧបករណ៍​ទំនើប​ៗ កម្មវិធី​ទូរសព្ទ និង AI បាន​ជួយ​សម្រួល​ដល់​ការ​រស់នៅ ជំរុញ​សកម្មភាព​លើ​ផ្នែក​សុខភាព​។

  • Alphabet៖ ក្រុមហ៊ុន​មេ​របស់ Google,​Waymo និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំនួន កំពុង​ពង្រីក​វិសាល​ភាព​ប្រើប្រាស់ Cloud Platform និង​សមត្ថភាព​វិភាគ​ទិន្នន័យ ជំរុញ​អត្ថប្រយោជន៍​ដល់​សុខមាលភាព​ប្រជាជន​។

  • Amazon៖ ​បាន​ទិញ​យក PillPack សម្រាប់​ជំហាន​បន្ទាប់​រួម​បញ្ចូល​ផ្នែក​ផ្គត់ផ្គង់​ និង​ចែកចាយ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង ​Platform​ របស់​ខ្លួន។ ក្រុមហ៊ុន​ក៏​បង្កើន​សមត្ថភាព AI កែប្រែ​ប្រព័ន្ធ Alexa ជំនួយ​ដល់​ចំណេះ​ដឹង​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ផ្ទះ​តែ​ម្ដង​។ 

  • Apple៖ Apple កំពុង​កែប្រែ​ផលិតផល​ខ្លួន (ស្មាតហ្វូន និង​នាឡិកា) ទៅ​ជា​ឧបករណ៍​ជំនួយ​ដល់​ការ​តាមដាន​សុខភាព​។ 

  • Microsoft៖ ដូច​នឹង Alphabet ដែរ ក្រុមហ៊ុន Microsoft កំពុង​ពង្រីក​វិសាលភាព​ទិន្នន័យ និង​សមត្ថភាព​វិភាគ ជំរុញ​អត្ថប្រយោជន៍​ដល់​សុខមាលភាព​ប្រជាជន​តាម​រយៈ​ Platform របស់​ខ្លួន​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី